ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា (AIFF) បានសរសេរលិខិតសុំទោសកម្ពុជា ជុំវិញបញ្ហាស្នាក់នៅសណ្ឋាគារ និងការហូបចុករបស់កីឡាករខ្មែរជាដើម នៅមុនជំនួបរវាង ឥណ្ឌា-កម្ពុជា ក្នុងការប្រកួតវគ្គជម្រុះពូល D នៃពានរង្វាន់ AFC Asian Cup 2023 នាកីឡដ្ឋាន VYBK ក្រុង Kolkata ប្រទេសឥណ្ឌា ។ នេះបើតាមលិខិតសុំទោស ពីភាគីឥណ្ឌា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។
ការសរសេរលិខិតសុំទោស ពីសំណាក់ភាគីឥណ្ឌានេះ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC)ធ្វើលិខិតសុំទោសជាផ្លូវការមកកាន់កម្ពុជា ចំពោះកំហុសឆ្គងដូចខាងលើនេះ៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
