ព័ត៌មានអន្តរជាតិ

ចិន មានសិទ្ធិគ្រប់យ៉ាង ដើម្បីពិភាក្សាជាមួយ បណ្ដាប្រទេស ប៉ាស៊ីហ្វិក

ប៉េកាំង​ ៖ ប្រធានគណបក្សប្រឆាំង Maori របស់នូវែលសេឡង់ លោក John Tamihere បានអំពាវនាវឱ្យបញ្ឈប់ “ការរិះគន់ភាពឆោតល្ងង់” នៃប្រទេសជិតខាងប៉ាស៊ីហ្វិក របស់ប្រទេសនូវែលសេឡង់ នៅពេលដែលពួកគេចូល ទៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលអាចធ្វើទៅបានជា មួយប្រទេសចិន ។

លោក Tamihere បានសរសេរ ក្នុងគំនិតមួយ ដែលដឹកដោយប្រព័ន្ធ ផ្សព្វផ្សាយ ក្នុងស្រុក NZ Herald កាលពីថ្ងៃព្រហស្បតិ៍ ថា “វាមិនមែន ជាអាជីវកម្ម ឬក៏រឿង របស់យើង នោះទេ”។

លោកបានសរសេរថា “នេះគឺជាផ្នែកការទូតមេដោយសារចិន នឹងមិនមកដល់ ជាមួយនឹងនាវាចម្បាំង កាំភ្លើង ឬក៏កំពុងធ្វើការសន្ទនាដោយបង្ខំនោះ។ ពួកគេមិនត្រូវបានស្គាល់ នៅក្នុងតំបន់របស់យើងថា ជាអ្នកពង្រីកដោយវិធីអាណា និគមយោធានោះដែរ”។

លោក Tamihere បានបន្ដថា អ្វីដែលចិន បានធ្វើគឺចាត់ ទុកប្រជាជាតិប៉ាស៊ីហ្វិក និងមេឡាណេស៊ីនីមួយៗជាប្រទេសអធិបតេយ្យមួយ ហើយរៀបចំជាមួយពួកគេ មិនមែនជាពលរដ្ឋលំដាប់ទីពីរទេ ប៉ុន្តែជាសមភាគី។

លោកបាននិយាយយ៉ាងខ្លាំងអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីចិន-នូវែលសេឡង់ ដែល “ជោគជ័យបំផុត” នៅក្នុងប្រវត្តិសាស្ត្រនូវែលសេឡង់ “បានមកពីទំនិញគុណភាពខ្ពស់ តម្រូវការ និងទំនាក់ទំនង ដែលគោរពគ្នាទៅវិញទៅមក”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top