បរទេស៖ ប្រទេសស៊ែប៊ី ត្រូវតែធ្វើតាមការនាំមុខ របស់សហភាពអឺរ៉ុបក្នុងការ ដាក់ទណ្ឌកម្មរុស្ស៊ី និងទទួលស្គាល់ខេត្តដែលផ្តាច់ ចេញពីកូសូវ៉ូរបស់ខ្លួនជារដ្ឋឯករាជ្យ ប្រសិនបើខ្លួនសង្ឃឹមថា នឹងចូលរួមជាមួយប្លុកនៅថ្ងៃណាមួយ, នេះបើតាមអធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយកាលពីថ្ងៃសុក្រ។
នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុង Belgrade បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic លោក Scholz ក៏បាននិយាយផងដែរថា ការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី នឹងមិនបញ្ចប់នោះទេ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Scholzថា “វាមានសារៈសំខាន់ណាស់ដែល ប្រទេសជាច្រើនចូលរួមក្នុងការដាក់ទណ្ឌកម្ម ពីព្រោះបន្ថែមពីលើការចែកចាយសព្វាវុធ ដែលជាអ្វីដែលជួយអ៊ុយក្រែន ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន”។ “យើងរំពឹងថាបេក្ខជនទាំងអស់សម្រាប់ សមាជិកភាពសហភាពអឺរ៉ុប នឹងចូលរួមក្នុងការដាក់ទណ្ឌកម្មផងដែរ។”
មកទល់ពេលនេះ ទីក្រុងប្រ៊ុចសែលបានអនុម័ត “កញ្ចប់” ចំនួន៦ នៃទណ្ឌកម្មប្រឆាំងរុស្ស៊ី ជាមួយនឹងកញ្ចប់ថ្មីបំផុត រួមមានការហាមឃាត់ ជាដំណាក់កាលលើការ នាំចូលប្រេងរបស់រុស្ស៊ីផងដែរ។ លោក Scholz បាននិយាយនៅក្នុងទីក្រុង Belgrade ថា ទណ្ឌកម្មរបស់ EU ទាំងនេះ មិនមែនជាអ្វីដែលនឹងបញ្ចប់នៅពេល ដែលអរិភាពបានបញ្ចប់នោះទេ។
ជំនួសមកវិញ អធិការបតីអាល្លឺម៉ង់បានពន្យល់ថា រុស្ស៊ីត្រូវតែទទួលយកវា “មិនអាចកំណត់លក្ខខណ្ឌសន្តិភាព” ដល់អ៊ុយក្រែន និងធានាអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ទីក្រុងគៀវ មុនពេលសហភាពអឺរ៉ុប នឹងពិចារណាដកការហ៊ុមព័ទ្ធ៕
ប្រែសម្រួលៈ ណៃ តុលា