យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានជួយទប់ស្កាត់ការវាយប្រហារ ដែលបានគ្រោងទុកដោយអ៊ីរ៉ង់ ប្រឆាំងនឹងអ៊ីស្រាអែល ក្នុងប្រទេសតួកគីកាលពីខែមុន នេះបើតាមសារព័ត៌មានរដ្ឋ Kan TV បានរាយការណ៍កាលពីថ្ងៃអាទិត្យ។
អ៊ីស្រាអែល បានចែករំលែកព័ត៌មាន ស៊ើបការណ៍សម្ងាត់ជាមួយតួកគី មន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីស្រាអែលអនាមិកម្នាក់ បានប្រាប់លោក Kan ដោយបានបន្ថែមថាកិច្ចប្រឹងប្រែង របស់អ៊ីរ៉ង់ក្នុងការធ្វើការវាយប្រហារនេះ បានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
អ៊ីរ៉ង់មិនទាន់ធ្វើអត្ថាធិប្បាយលើការចោទប្រកាន់ របស់អ៊ីស្រាអែលនៅឡើយទេ។ កាលពីចុងខែឧសភា ការិយាល័យប្រឆាំងអំពើភេរវកម្មរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ របស់អ៊ីស្រាអែល បានព្រមានថា អ៊ីរ៉ង់អាចនឹងមានគម្រោងវាយប្រហារ អ្នកទេសចរអ៊ីស្រាអែលនៅក្នុងប្រទេសទួរគី ហើយបានព្រមានអ៊ីស្រាអែល ប្រឆាំងនឹងការធ្វើដំណើរទៅកាន់ប្រទេសនេះ។
ក្រុមប្រឹក្សាបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មានការព្រួយបារម្ភកាន់តែខ្លាំងឡើង នៅក្នុងការបង្កើតសន្តិសុខទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ ក្នុងការវាយប្រហារគោលដៅរបស់អ៊ីស្រាអែល នៅជុំវិញពិភពលោក” ។
អ៊ីរ៉ង់បានចោទប្រកាន់អ៊ីស្រាអែលថា បានសម្លាប់ វរសេនីយ៍ឯក នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម Hassan Sayyad Khodaei កាលពីថ្ងៃទី២២ ឧសភា ហើយបានប្តេជ្ញាសងសឹក ចំពោះការស្លាប់របស់លោក។ គួរបញ្ជាក់ថា Khodaei ត្រូវបានអ្នកជិះម៉ូតូពីរនាក់បាញ់សម្លាប់នៅភាគខាងកើតនៃទីក្រុងតេអេរ៉ង់ ដែលជារដ្ឋធានីប្រទេសអ៊ីរ៉ង់៕ ប្រែសម្រួល ឈូក បូរ៉ា