បរទេស៖ ប្រធានាធិបតី នៃប្រទេសប៉ូឡូញ លោក Andrzej Duda កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការប្រកាសអំពាវនាវ ស្នើសុំឲ្យបណ្តាប្រទេសសម្ព័ន្ធមិត្ត ទាំងឡាយក្នុងការផ្គត់ផ្គង់អាវុធ មកឲ្យខ្លួនវិញ ខណៈដែលបច្ចុប្បន្ន
ឃ្លាំងអាវុធរបស់ខ្លួន ចាប់ផ្តើមមានចំនួនតិច ក្រោយពេលដែលបានសម្រេចចិត្ត ជួយផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែន អស់ចំនួនជាច្រើន កន្លងមក។
លោក Duda បានថ្លែងនៅក្នុងសន្និសិទសារព័ត៌មានមួយ ជាមួយនឹងវិស័យការពារជាតិថា៖ ពួកយើងរំពឹងទុកតថា ចន្លោះប្រហោងនៃចំនួនអាវុធ របស់យើងធៀបទៅនឹង បណ្តាប្រទេសផ្សេងទៀត នឹងត្រូវបំពេញមកវិញ តាមរយៈយន្តការ ដែលបានព្រមព្រៀងគ្នា នាពេលកន្លងមកក្នុងការគាំទ្រ គ្នាទៅវិញទៅមក។
គួរឲ្យដឹងដែរថាប៉ូឡូញ ត្រូវបានគេមើលឃើញថា គឺជាប្រទេសដែលជាអ្នកផ្គត់ផ្គង់អាវុធ ទៅឲ្យប្រទេសអ៊ុយក្រែន ជាច្រើនជាងគេបំផុត ទាំងរថក្រោះរាប់រយគ្រឿង កាំភ្លើងធំ និងអាវុធយុទ្ធភ័ណ្ឌផ្សេងៗទៀតផងដែរ គិតចាប់តាំងតែពីពេលដំបូងឡើង នៃយុទ្ធការពិសេស ដោយយោធារុស្ស៊ី កាលពីខែកុម្ភៈ៕
ប្រែសម្រួល៖ស៊ុនលី