គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ថា កងកម្លាំងរុស្ស៊ី បានកាត់ផ្តាច់ផ្លូវចុងក្រោយ សម្រាប់ការជម្លៀសពលរដ្ឋចេញពីទីក្រុង Sievierodonetsk ភាគខាងកើតអ៊ុយក្រែន ខណៈដែលវិមានក្រឹមឡាំងបានជំរុញឱ្យមានជ័យជម្នះនៅក្នុងតំបន់ Donbas ។
លោក Sergei Gaidai អភិបាលតំបន់ បានលើកឡើងថា ស្ពានចុងក្រោយទៅទីក្រុងត្រូវបានបំផ្លាញ ដោយរារាំងដល់ជនស៊ីវិលដែលនៅសេសសល់ និងធ្វើឱ្យមិនអាចផ្តល់ជំនួយមនុស្សធម៌បានឡើយ ដោយបន្ថែមថា ប្រហែល៧០ភាគរយ នៃទីក្រុងនេះស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ។
ប្រទេសអ៊ុយក្រែន បានចេញសេចក្តីអំពាវនាវជាបន្ទាន់ កាន់តែខ្លាំងឡើងសម្រាប់អាវុធធុនធ្ងន់ របស់លោកខាងលិច ដែលបានបញ្ជូនមកបន្ថែមទៀត ដើម្បីជួយការពារក្រុង Sievierodonetsk ដែលទីក្រុង គៀវ បានលើកឡើងថា អាចរក្សាគន្លឹះក្នុងការប្រយុទ្ធសម្រាប់តំបន់ Donbas នៅភាគខាងកើត និងដំណើរនៃសង្រ្គាម ឥឡូវនេះស្ថិតនៅក្នុងខែទី៤ហើយ ។
កាលពីល្ងាចថ្ងៃចន្ទ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា សមរភូមិសម្រាប់តំបន់ Donbas ភាគខាងកើតនឹងធ្លាក់ចុះ ជាអំពើឃោរឃៅបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រអឺរ៉ុប ។ តំបន់ដែលរួមមានខេត្ត Luhansk និង Donetsk ត្រូវបានទាមទារដោយពួកបំបែកខ្លួនរុស្ស៊ី ។
លោកបានថ្លែងទៀតថា “សម្រាប់យើងតម្លៃនៃការប្រយុទ្ធនេះ គឺខ្ពស់ណាស់វាគ្រាន់តែគួរឱ្យខ្លាច” ។
“យើងទាក់ទាញការយកចិត្តទុកដាក់ របស់ដៃគូរបស់យើង ជារៀងរាល់ថ្ងៃចំពោះការពិតដែលថា មានតែកាំភ្លើងធំទំនើបចំនួនគ្រប់គ្រាន់សម្រាប់អ៊ុយក្រែន នឹងធានាបាននូវអត្ថប្រយោជន៍របស់យើង” ។ លោកប្រធានាធិបតីបានថ្លែងយ៉ាងដូច្នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា