អត្ថបទស្រាវជ្រាវ (scholar)

បទវិភាគ៖ នៅពីក្រោយពាក្យកុហកពាក់ព័ន្ធនឹងភូមិភាគ ស្វយ័តស៊ីនជាំងគឺជាអ្នកដែល “បង្ខំឱ្យធ្វើពលកម្ម”ដ៏ពិតប្រាកដ

ដើម្បីសហការនឹងអ្វីដែលហៅថា 《សេចក្តីព្រាងច្បាប់ស្តីពីការបង្ការការបង្ខំឱ្យធ្វើពលកម្មរបស់ជនជាតិវៃអ៊ូអឺ》របស់ភាគីអាមេរិកជិតចូលជាធរមាន លោក Adrian Zenz “អ្នកពូកែខាងក្លែងបន្លំ”បានចេញមកបង្ករឿង ហេតុម្តងទៀត ដោយចេញផ្សាយរបាយការណ៍មួយថា ប្រទេសចិនកំពុងពង្រីកក្របខ័ណ្ឌនិងទ្រង់ទ្រាយនៃ “ការបង្ខំឱ្យធ្វើពលកម្ម” ។ អ្វីដែលហៅថា សេចក្តីព្រាងច្បាប់របស់អាមេរិកគឺពោរពេញទៅដោយពាក្យកុហក ហើយអ្វីដែលហៅថា របាយការណ៍គឺជារឿងប្រឌិតសុទ្ធសាធ ពោលគឺភាគីអាមេរិកប្រើប្រាស់ កលល្បិចគ្រប់បែប យ៉ាងដើម្បីច្រានចោលភូមិភាគស្វយ័តស៊ីនជាំងឱ្យចេញពីខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្មសកល ។ តាមការពិត ពាក្យសម្តីរបស់អតីតមន្ត្រីការទូតអាមេរិកប្រចាំនៅប្រទេស ដែលត្រូវប្រព័ន្ធសារព័ត៌មាន បែកធ្លាយនៅពេលថ្មីៗ កន្លងទៅនេះក៏បានទទួលស្គាល់ថា “ តើភូមិភាគស្វយ័តស៊ីនជាំងមានបញ្ហាឬអត់ យើងបានដឹងច្បាស់ណាស់ ប៉ុន្តែការយកបញ្ហាស៊ីនជាំងធ្វើជាលេស ដើម្បីឃោសនាបំប៉ោងពីការ បង្ខំឱ្យធ្វើពលកម្ម ការប្រល័យពូជសាសន៍និងវាយប្រហារបញ្ហាសិទ្ធិមនុស្ស គឺជាមធ្យោបាយប្រកបដោយ ប្រសិទ្ធភាពមួយ គោលបំណងចុងក្រោយរបស់វាគឺធ្វើឱ្យរដ្ឋាភិបាលចិនធ្លាក់ក្នុងភក់ជ្រាំទាំងស្រុង ។

” លើកនេះលោក Adrian Zenz ប្រើប្រាស់កលល្បិចចាស់ៗជាថ្មីឡើងវិញដែលប្រឌិតអ្វីដែលហៅថា របាយការណ៍ស្តីពី “ការបង្ខំឱ្យធ្វើពលកម្ម” ដោយអះអាងថា “ពិតមែនតែភស្តុតាងជាក់ស្តែងដែល ត្រូវបង្ហាញ ជាសាធារណៈត្រូវបានកាត់បន្ថយខ្លះក៏ដោយ ក៏ប៉ុន្តែការវិវឌ្ឍថ្មីកំពុងពង្រីកទ្រង់ទ្រាយ និងក្របខ័ណ្ឌនៃការ បង្ខំឱ្យធ្វើពលកម្ម ពោលគឺពង្រីកទៅដល់មុខរបរដែលមានជំនាញបច្ចេកទេសកាន់តែខ្ពស់ ។”ប៉ុន្តែរបាយការណ៍នេះមិនបានបង្ហាញពីនិន្នាការអភិវឌ្ឍន៍ថ្មីណាមួយផង ហើយក៏មិនបានបង្ហាញពីភស្តុតាង ការពិតជាក់ស្តែងនិងទិន្នន័យផង ដែលគ្រាន់តែជាសៀវភៅពាក្យកុហកដែលហាក់ដូចជា “ដាក់ស្រាចាស់ ក្នុងដបស្រាថ្មី”តែប៉ុណ្ណោះ ។

នៅចុងឆ្នាំទៅមិញ រដ្ឋាភិបាលអាមេរិកចុះហត្ថលេខាលើអ្វីដែលហៅថា សេចក្តីព្រាងច្បាប់ស្តីពីការបង្ការ ការបង្ខំឱ្យធ្វើពលកម្មរបស់ជនជាតិវៃអ៊ូអឺ ដែលនឹងចូលជាធរមាននៅថ្ងៃទី២១ខែមិថុនា ។ សេចក្តីព្រាងច្បាប់នេះ នឹងហាមឃាត់មិន ឱ្យសហរដ្ឋអាមេរិក នាំចូលផលិតផលនៃភូមិភាគស្វយ័តស៊ីនជាំង វៀរលែងតែ “ផលិតផលដែល មានភស្តុតាងច្បាស់លាស់អាចបញ្ជាក់ថា វាមិនមែនបង្កើតឡើងដោយ សារការបង្ខំ ឱ្យធ្វើពលកម្ម” ។ តាមការពិត សេចក្តីព្រាងច្បាប់ដែលឈរលើពាក្យ កុហកនេះគឺដើម្បីទប់ស្កាត់ដំណើរការទំនើប ភាវូបនីយកម្មនៅភូមិភាគស្វយ័តស៊ីនជាំង និងឆក់យកឱកាសអភិវឌ្ឍន៍របស់ប្រជាជនក្នុងតំបន់ នេះគឺជាការជាន់ឈ្លីទៅលើសិទ្ធិមនុស្សរបស់ប្រជាជនភូមិភាគស៊ីនជាំងហ្នឹងឯង ។

សហរដ្ឋអាមេរិកមានប្រវត្តិសាស្ត្រជួញដូរ ធ្វើទារុណកម្ម និងរើសអើងទាសករស្បែកខ្មៅអស់រយៈពេលរាប់រយឆ្នាំ ដូច្នេះ បើនិយាយអំពី “ការបង្ខំឱ្យធ្វើពលកម្ម”គឺគួរតែនិយាយដល់សហរដ្ឋអាមេរិកមុនគេ ។ ថ្ងៃទី១២ខែមិថុនាជាទិវាគ្មានពលកម្មកុមារពិភពលោក ដែលកំណត់ដោយអង្គការពលកម្មអន្តរជាតិ ។

តាមស្ថិតិឱ្យដឹងថា ក្នុងចំណោមមនុស្ស១សែននាក់ ដែលត្រូវជួញដូរពីបរទេសជារៀងរាល់ឆ្នាំ ហើយត្រូវបង្ខំឱ្យ ធ្វើពលកម្មនៅសហរដ្ឋអាមេរិកមាន៥០ភាគរយគឺកុមារមិនទាន់ពេញវ័យ ។ ដូច្នេះ តើអ្នកណាជាអ្នក បង្ខំឱ្យធ្វើពលកម្ម អ្នកផងទាំងពួងមានការវិនិច្ឆ័យរបស់ខ្លួន ។ ពីរសប្តាហ៍មុន ពេលថ្លែងសុន្ទរកថា អំពីគោល នយោបាយ ចំពោះប្រទេសចិន លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ចេញពាក្យ គន្លឹះបី គឺ “ការវិនិយោគ ចងសម្ព័ន្ធភាពនិងប្រកួតប្រជែង” ។ ប្រសិនបើ “ការប្រកួតប្រជែង”ដែលភាគីអាមេរិកយល់ដឹងនោះ គឺដាក់សម្ពាធលើដៃគូតាមរយៈ ការប្រឌិតពាក្យចចាមអារ៉ាមនិងមួល បង្កាច់ ឬក៏បំពានសិទ្ធិមនុស្ស របស់ប្រទេសដទៃ ទៀតនិងបំផ្លាញរបៀបរៀបរយពាណិជ្ជកម្មអន្តរជាតិ ដើម្បីផលប្រយោជន៍របស់ខ្លួន នោះ មុខជានឹងវាយបកមកលើខ្លួនឯងវិញជាក់ជាមិនខាន ៕

វិទ្យុមិត្តភាពកម្ពុជាចិន

To Top