ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ និយាយថាទណ្ឌកម្ម ពីអាមេរិក បានត្រឹមធ្វើឲ្យប្រទេសខ្លួន កាន់តែខ្លាំងជាមុន ប៉ុណ្ណោះ

បរទេសៈ ទីភ្នាក់ងារចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករានេះ បានឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Rouhani បានលើកឡើង នៅព្រឹកនេះថា ទណ្ឌកម្មទាំងឡាយ ពីសំណាក់ សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ គឺបានកំពុងធ្វើឱ្យប្រទេស អ៊ីរ៉ង់ រឹតតែខ្លាំងថែមទៀត។

លោក Rouhani បានលើកឡើងបែបនេះ ដោយយោងទៅលើ ការវាយប្រហារ ដោយមីស៊ីល របស់អ៊ីរ៉ង់ ទៅលើមូលដ្ឋានអាមេរិក នៅអ៊ីរ៉ាក់ ជាការឆ្លើយតបទៅនឹង ការធ្វើឃាត ដោយអាមេរិក មកលើឧត្តមសេនីយ៍ ជាន់ខ្ពស់របស់ខ្លួន កាលពីដើមខែកន្លងមកនោះផង និងបានបញ្ជាក់ថា មានតែប្រទេសអ៊ីរ៉ង់ទេ ដែលហ៊ានវាយប្រហារ បែបខ្លាំងក្លានេះ ទៅលើអាមេរិក ដែលជាមេដឹកនាំ ពិភពលោក ខាងសព្វាវុធនោះ។

រំលឹកដែរថា ប្រធានាធិបតីអាមេរិក Donald Trupm បានសម្រេចចិត្តដកខ្លួន ចេញពីកិច្ច ព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់ឆ្នាំ ២០១៥ កាលពី ខែឧសភា ឆ្នាំ ២០១៨ និងក្រោយមក បានបន្តដាក់ ទណ្ឌកម្មចាស់និងថ្មី ប្រឆាំងនឹងទីក្រុងតេហរ៉ង់ រហូតមកនិងថែមទាំងព្យាយាម ដាក់សម្ពាធលើ អ៊ីរ៉ង់ ដើម្បីបង្ខំឲ្យការចុះកិច្ច ព្រមព្រៀងថ្មី មួយផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top