ព័ត៌មានអន្តរជាតិ

ចិន សន្យាគាំទ្រដល់ប្រទេសរុស្ស៊ី ដើម្បីធានាសន្តិសុខនិងស្ថេរភាព

បរទេស៖ ប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃពុធម្សិលមិញនេះនៅក្នុងជំនួប ពិភាក្សាដោយផ្ទាល់ជាមួយ នឹងប្រធានាធិបតីរុស្សីលោក Vladimir Putin បានបញ្ជាក់ថារដ្ឋាភិបាលទីក្រុងប៉េកាំង នឹងបន្តធ្វើការគាំទ្រពីក្រោយដល់ រដ្ឋាភិបាលទីក្រុងមូស្គូជានិច្ចជាពិសេស ចំពោះកិច្ចការងារធានាដល់សុខសុវត្ថិភាព នៅក្នុងតំបន់ក៏ដូចជា ពិភពលោកទាំងមូល។

លោក Xi ដែលបានថ្លែងនៅក្នុងបណ្តាញសារព័ត៌មាន CCTV របស់ចិនថា៖ចិនមានបំណងក្នុងការបន្តផ្តល់នូវ ទំនាក់ទំនងទ្វេភាគីនិងការគាំទ្រជានិច្ច ទៅដល់រុស្សីលើបញ្ហាបារម្ភនានាដែលជាអត្ថប្រយោជន៍ ដល់សន្តិសុខនិងស្ថេរភាតាមរយៈ កិច្ចការងារពង្រឹងទំនាក់ទំនង និងកិច្ចការងារសម្របសម្រួលគ្នា ជាមួយនឹងអង្គការពិភពលោកសំខាន់ដូចជា
UN, BRICS និង Shanghai Cooperation Organization ជាដើម។

នៅក្នុងជំនួបគ្នាតាមទូរស័ព្ទ ដែលធ្វើឡើងនៅចំថ្ងៃបុណ្យខួបអាយុ ៦៩ឆ្នាំ របស់លោកប្រធានាធិបតី Xi ផងមេដឹកនាំទាំងពីរ ក៏បានលើកឡើងអំពីទំនាក់ទំនង រវាងប្រទេសទាំងពីរដែលកំពុង បានឈានដល់កម្រិតខ្ពស់ ដែលមិនធ្លាប់មានពីមុនមក ហើយកំពុងប្រសើរឡើងឥតឈប់ឈរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top