ព័ត៌មានអន្តរជាតិ

ឧក្រិដ្ឋកម្មស្អប់ខ្ពើម ការបាញ់ប្រហារទ្រង់ទ្រាយធំ រារាំងដល់ការងើបឡើងវិញ នៃទេសចរណ៍អន្តរជាតិរបស់អាមេរិក

វ៉ាស៊ីនតោន៖ បណ្តាញព័ត៌មានឧស្សាហកម្ម ធ្វើដំណើររបស់សហរដ្ឋអាមេរិក Skift បានរាយការណ៍ថា រលកកាន់តែអាក្រក់នៃឧក្រិដ្ឋកម្មស្អប់ខ្ពើម គួបផ្សំនឹងការបាញ់ប្រហារទ្រង់ទ្រាយធំ នៅក្នុងសហរដ្ឋអាមេរិក អាចនឹងបង្ហាញពីឧបសគ្គធំជាងមុន ដល់ការងើបឡើងវិញនៃ វិស័យទេសចរណ៍អន្តរជាតិ រយៈពេលវែងរបស់ខ្លួន។

របាយការណ៍បានឲ្យដឹងថា ទោះបីជាមិនមានតម្រូវការ ធ្វើតេស្តចូលក៏ដោយ អ្នកធ្វើដំណើរអន្តរជាតិ “ទំនងជានឹងផ្អាកមុនពេលប្រញាប់ប្រញាល់ ត្រឡប់ទៅប្រទេស ដែលឧក្រិដ្ឋកម្មស្អប់ខ្ពើម និងការបាញ់ប្រហារទ្រង់ទ្រាយធំ កំពុងក្លាយជារឿងធម្មតាពេកហើយ” ។

លោកស្រី Larissa De Villa អ្នកជំនាញ IT អូស្ត្រាលី-អាស៊ី ត្រូវបានដកស្រង់សម្តីឲ្យដឹងថា “ប្រព័ន្ធផ្សព្វផ្សាយសង្គម និងព័ត៌មានហាក់ដូចជាបង្ហាញថា ជនជាតិអាមេរិកមិនមានអារម្មណ៍សុវត្ថិភាពទេ ដូច្នេះតើអ្នកទេសចរអាចមានអារម្មណ៍ថា មានសុវត្ថិភាពប៉ុណ្ណា?” ។

ការមកដល់អន្តរជាតិនៅសហរដ្ឋអាមេរិក មានចំនួនប្រហែល ២២លាននាក់ ក្នុងឆ្នាំ២០២១ ដែលធ្លាក់ចុះពីកម្រិតមុនការ រាតត្បាតនៃអ្នកទស្សនា ៨០លាននាក់ក្នុងមួយឆ្នាំ។ ប្រភពបានឲ្យដឹងទៀយថា “ផ្លូវទៅរកការងើបឡើងវិញ នៃការចូលទស្សនា នៅមានរយៈពេលវែង” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top