ព័ត៌មានអន្តរជាតិ

រុស្ស៊ី ព្រមានអំពីមហន្ត រាយឧស្ម័ន កើតឡើងនៅក្នុង ប្រទេសអាល្លឺម៉ង់

បរទេស ៖ ឯកអគ្គរដ្ឋទូតរបស់រុស្ស៊ី ប្រចាំនៅសហភាពអឺរ៉ុប លោក Vladimir Chizhov កាលពីថ្ងៃព្រហស្បតិ៍ បានព្រមាន ថា បញ្ហាជួសជុលជាមួយនឹងទួរប៊ីន បូមទឹករបស់ Nord Stream អាចបណ្តាលឱ្យមានការបញ្ឈប់ទាំងស្រុង នៃការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ដល់សហភាពអឺរ៉ុប។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោកបានប្រាប់ទីភ្នាក់ងារ សារព័ត៌មាន RIA Novosti នៅឯវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg (SPIEF) ថា សេណារីយ៉ូបែបនេះនឹងក្លាយជា “គ្រោះមហន្តរាយ សម្រាប់ប្រទេសអាល្លឺម៉ង់” ដែលមានកម្រិតខ្ពស់ នៃការពឹងផ្អែកខ្លាំងលើការចែកចាយ ឧស្ម័នតាមរយៈបំពង់បង្ហូរប្រេង ។

បំពង់បង្ហូរ Nord Stream បានកាត់បន្ថយលំហូរ តាមរយៈសមុទ្របាល់ទិក ទៅកាន់ប្រទេសអាឡឺម៉ង់ប្រហែល 60% នៅសប្តាហ៍នេះ បន្ទាប់ពីក្រុមហ៊ុន Siemens បរាជ័យក្នុងការវិលត្រឡប់មកវិញនូវទួរប៊ីនបូមទឹក ដែលបានជួសជុល នៅក្នុងប្រទេសកាណាដា ដោយសារតែទណ្ឌកម្មប្រឆាំងរុស្ស៊ី ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top