ភ្នំពេញ៖ ក្នុងឱកាសរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយ សម្តេចព្រះ មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងគម្រប់ព្រះជន្ម ៨៦ យាងចូល ៨៧ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅ នៅពេលខាងមុខនេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងមានការចាត់តាំង អុជកាំជ្រួច នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៩:០០នាទីយប់ នៅទន្លេចតុមុខ មុខព្រះបរមរាជវាំង។
អាស្រ័យហេតុនេះ សូមសម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងសាធារណជនក្នុងរាជធានីភ្នំពេញ ព្រះមេត្តា និងមេត្តាជ្រាបជាព័ត៌មាន៕