ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ប្រើប្រាស់កម្លាំងយោធាឈុតធំវាយប្រហារ មកលើអណ្តូងឧស្ម័នរុស្ស៊ី នៅសមុទ្រខ្មៅ

បរទេស៖ ទីក្រុងមូស្គូបានអះអាងថា អ៊ុយក្រែនបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក វាយប្រហារប្រភេទ Bayraktar TB2 ផលិតដោយតួកគី និងមីស៊ីលប្រឆាំងនាវា ដើម្បីវាយប្រហារអណ្តូងឧស្ម័ន របស់រុស្ស៊ីនៅសមុទ្រ ខ្មៅកាលពីថ្ងៃចន្ទ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិ រុស្ស៊ីបានទទូចថា ការវាយប្រហារប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធមិនមែនយោធា ដែលបានបណ្តាលឱ្យមនុស្ស 3 នាក់រងរបួស និង 7 នាក់កំពុងបាត់ខ្លួន ត្រូវបានធ្វើឡើងដោយការគុំគួន ដោយសារការវាយលុក មិនបានសម្រេច នៅលើកោះពស់។

យោងតាមរបាយការណ៍របស់រុស្ស៊ី គឺភាគីកងកម្លាំងអ៊ុយក្រែនបានចាប់ផ្តើម “ការប៉ុនប៉ងដែលឆ្កួតលីលាជាថ្មី” ដើម្បីដណ្តើមយកកោះនេះ ពីប្រទេសរុស្ស៊ីវិញកាលពីព្រឹកថ្ងៃចន្ទ។ របាយការណ៍បាននិយាយថា រដ្ឋាភិបាល ទីក្រុងគៀវ បានដាក់ពង្រាយយន្តហោះគ្មានមនុស្សបើក UAVs លើសពី 15 គ្រឿង, មីស៊ីលផ្លោងយុទ្ធសាស្ត្រ Tochka-U, កាំភ្លើងធំគ្រាប់រ៉ុក្កែត Uragan និងកាំភ្លើង M777 ដែលផ្តល់ដោយសហរដ្ឋអាមេរិក ដើម្បីកំណត់ ដំណាក់កាលសម្រាប់ការវាយលុកលើផ្ទៃដី មកលើសមុទ្រ។ ទីក្រុងមូស្គូបាននិយាយថា ប្រព័ន្ធប្រឆាំងយន្តហោះ របស់អ៊ុយក្រែនប្រភេទ S-300 បានផ្តល់ការគាំទ្របន្ថែមសម្រាប់ប្រតិបត្តិការនោះដែរ៕

To Top