ព័ត៌មានអន្តរជាតិ

អង់គ្លេស អាចនឹងបញ្ជូនជនភៀសខ្លួន អ៊ុយក្រែន ទៅប្រទេស រវ៉ាន់ដា

បរទេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានទទួលស្គាល់ថា ជនភៀសខ្លួនអ៊ុយក្រែន ដែលមកដល់ចក្រភពអង់គ្លេស ដោយខុសច្បាប់ អាចត្រូវបាននិរទេសទៅកាន់ប្រទេស រវ៉ាន់ដា ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Boris Johnson ត្រូវបានសួរអំពីលទ្ធភាព នៃជនចំណាកស្រុកអ៊ុយក្រែន ដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសអាហ្រ្វិកកណ្តាល ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់គាត់ ទៅកាន់រដ្ឋធានីគីហ្គាលី របស់ប្រទេសរវ៉ាន់ដា កាលពីថ្ងៃព្រហស្បតិ៍។

លោកបានឆ្លើយតបថា “កាលៈទេសៈតែមួយគត់ដែលមនុស្សនឹងត្រូវបានបញ្ជូនទៅប្រទេស រវ៉ាន់ដា គឺប្រសិនបើពួកគេ មកចក្រភពអង់គ្លេស ដោយខុសច្បាប់ ហើយដោយហេតុនេះធ្វើឱ្យ ខូចសុវត្ថិភាព និងផ្លូវច្បាប់ ដែលយើងមាន” ។

នាយករដ្ឋមន្ត្រីអង់គ្លេសបានកត់សម្គាល់ថា ចក្រភពអង់គ្លេសបានចេញទិដ្ឋាការប្រហែល 130,000 ដល់ជនជាតិអ៊ុយក្រែនរួចហើយ ចំពេលមានជម្លោះជាមួយរុស្ស៊ី ហើយ “ពួកគេមានផ្លូវយ៉ាងហោចណាស់ពីរសម្រាប់ការមក [ចក្រភពអង់គ្លេស]” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top