ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ប្រទេសចិនមានការអនុវត្ត ដូចនឹងពាក្យសំដី លើការជំរុញអភិវឌ្ឍន៍

យប់ថ្ងៃទី២៤ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញធ្វើជាអធិបតី ក្នុងកិច្ចប្រជុំសន្ទនាជាន់ខ្ពស់ ស្តីពីការអភិវឌ្ឍជាសកល តាមប្រព័ន្ធវីដេអូ ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះ ។

ខណៈពេលទើបចាប់ផ្តើមកិច្ចប្រជុំ លោក Xi Jinping បាននិយាយដល់រឿងរ៉ាវរបស់លោក ដែលបានធ្វើជាកសិករ នៅភូមិតូចមួយ នៃតំបន់ខ្ពង់រាបដីលឿង កាលពីចុងទសវត្សរ៍ឆ្នាំ៦០នៃសតវត្សរ៍មុន ហើយបាននិយាយ ដល់ចំណាប់អារម្មណ៍ របស់លោកផ្ទាល់ខ្លួន ចំពោះនឿយហត់ក្នុងជីវភាពរស់នៅ របស់ប្រជាជននៅតំបន់នោះផងដែរ ។

ពាក់កណ្តាលសតវត្សរ៍ក្រោយ លោក Xi Jinping បានធ្វើដំណើរទៅដល់តំបន់នោះម្តងទៀត លោកប្រធានបានថ្លែងថា “បានមើលឃើញអ្នកស្រុកទាំងឡាយ លែងព្រួយបារម្ភដល់ការហុបចុក និងស្លៀកពាក់ទៀតហើយ ហើយសុទ្ធតែមានទឹកមុខញញឹម ដ៏សប្បាយរីករាយ ។”

ដំណើរជីវិតរបស់អ្នកដឹកនាំចិនរូបនេះ បានបង្ហាញពីភាពសាមញ្ញមួយ ពោលគឺ៖ មិនថារស់នៅប្រទេសណា តំបន់ណា ឬមួយក៏នៅជនបទ និងទីក្រុងក៏ដោយ ក្តីបំណងរបស់មនុស្សម្នាក់ៗ ដែលចង់ស្វែងរកជីវភាពរស់នៅ ប្រកបដោយសុភមង្គល គឺដូចគ្នាដែរ ដូចនេះ និយាយចំពោះអ្នកកាន់អំណាច “មានតែស្វែងរកការអភិវឌ្ឍឥតឈប់ឈរ ទើបអាចសម្រេច បាននូវសុបិន្តរបស់ប្រជាជន ដែលចង់បានជីវភាពរស់នៅ ប្រកបដោយសុភមង្គល និងសង្គមប្រកបដោយស្ថិរភាព”។

ហើយនេះក៏ជាគោលបំណងដើម និងភារកិច្ចរបស់កិច្ចប្រជុំប្រទេស BRICSក្រោមប្រធានបទ ស្តីពីការផ្តោតសំខាន់ទៅលើការអភិវឌ្ឍ ដែលជំរុញដោយប្រទេសចិន ប្រធានតាមវេននៃកិច្ចប្រជុំឆ្នាំនេះផងដែរ ។

បច្ចុប្បន្ននេះ យើងបាននិងកំពុងឋិត ក្នុងភាពបម្រែបម្រួលដ៏ខ្លាំងក្លា និងការរីករាលដាលនៃជំងឺឆ្លង ដែលមិនធ្លាប់មានក្នុងរយៈពេល១រយឆ្នាំ ដូច្នេះ ការអភិវឌ្ឍកាន់តែប្រកប ដោយភាពបន្ទាន់ ។ ការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាព នៃអង្គការសហប្រជាជាតិ ឆ្នាំ២០៣០ ក៏បានរងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរផងដែរ ។

តើធ្វើយ៉ាងម៉េចទើបអាចដោះស្រាយ “ឱនភាពអភិវឌ្ឍ” ? ចម្លើយគឺ៖ត្រូវតម្កល់ទុកការអភិវឌ្ឍ ជាអាទិភាពនៃរបៀបវារៈអន្តរជាតិ ។

កាលពីខែកញ្ញាឆ្នាំមុន ក្នុងមហាសន្និបាតអង្គការ សហប្រជាជាតិ លោក Xi Jinping បានលើកឡើងគំនិតផ្តួចផ្តើម ស្តីពីការអភិវឌ្ឍជាសកល ក្នុងន័យជំរុញសហគមន៍អន្តរជាតិ ផ្តោតសំខាន់ជាថ្មីឡើងវិញ ដល់បញ្ហាអភិវឌ្ឍន៍ ។ ការរៀបចំកិច្ចប្រជុំសន្ទនា ស្តីពីការអភិវឌ្ឍជាសកលលើកនេះ ជាសញ្ញាកត់សម្គាល់ថា គំនិតផ្តួចផ្តើមស្តីពី ការអភិវឌ្ឍជាសកល បានចាប់ផ្តើមអនុវត្តជាក់ស្តែងហើយ ។ ក្នុងកិច្ចប្រជុំសន្ទនា លោក Xi Jinping បានលើកឡើងដល់ការរួមគ្នា បង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ ថែមមួយកម្រិតទៀត ពោលគឺផ្តល់ផលប្រយោជន៍ ជាទូទៅប្រកបដោយតុល្យភាព សម្របសម្រួលគ្នា និងមានបរិយាប័ន្ន ធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ និងស្វែងរកភាពរុងរឿងជាមួយគ្នា ។

គំនិតផ្តួចផ្តើមទាំងនេះ ផ្តោតសំខាន់ទៅលើសុខសុភមង្គល របស់មនុស្សលោកទាំងមូល ។ ប្រទេសចិនមានការអនុវត្ត ដូចនឹងពាក្យសំដីលើការជំរុញអភិវឌ្ឍន៍ ។ ក្នុងអំឡុងពេលកិច្ចប្រជុំ លោក Xi Jinping បានប្រកាសវិធានការសំខាន់ របស់ប្រទេសចិន ដើម្បីអនុវត្តគំនិតផ្តួចផ្តើម ស្តីពីការអភិវឌ្ឍជាសកល ក្នុងនោះបូករួមទាំងការបង្កើត “មូលនិធិការអភិវឌ្ឍជាសកល និងកិច្ចសហប្រតិបតិ្តការ រវាងប្រទេសកំពុងអភិវឌ្ឍ ”

បន្ថែមការទម្លាក់ថវិកា ដល់មូលនិធិសន្តិភាព និងអភិវឌ្ឍន៍របស់ចិន និងអង្គការសហប្រជាជាតិ និងបង្កើតមជ្ឈមណ្ឌលជំរុញ កាអភិវឌ្ឍពិភពលោកទាំងមូលជាដើម ។ ក្រៅពីនេះ កិច្ចប្រជុំសន្ទនានាថ្ងៃទី២៤ ក៏បានប្រកាសបញ្ជីលទ្ធផលមួយច្បាប់ ដែលមានវិធានការ៣២ផ្នែក និងបានគ្របដណ្តប់៨វិស័យ ពោលគឺការកាត់បន្ថយភាពក្រីក្រ សន្តិសុខស្បៀងអាហារ ការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩និងវ៉ាក់សាំង ការរួមបញ្ចូលទុនធ្វើការអភិវឌ្ឍ បម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍបៃតង ឧស្សាហូបនីយកម្ម សេដ្ឋកិច្ចឌីជីថល ការតភ្ជាប់គ្នា ក្នុងយុគសម័យឌីជីថលជាដើម ។

មជ្ឈដ្ឋានក្រៅវាយតម្លៃថា នេះជា “ឆ្នាំចិនរបស់ BRICS ”ពិតប្រាកដ ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top