ព័ត៌មានជាតិ

ក្រុមហ៊ុន ឧកញ៉ា ទៀ វិចិត្រ ធ្វើបច្ចុប្បន្នភាព បញ្ជាទិញអូរប័រល្បឿនលឿន ស៊េរីថ្មីទំនើបបន្ថែមទៀត សម្រាប់តម្រូវការទំនើបកម្ម ខាងវិសយ័ទេសចរណ៍ តំបន់សមុទ្រនៅកម្ពុជា

ភ្នំពេញ៖ ដើម្បីឆ្លើយតបនឹងតម្រូវការ លើការដឹកជញ្ជូនភ្ញៀវទេសចរ ក្នុងការធ្វើដំណើរកម្សាន្ត តាមតំបន់ប្រជុំកោះនានា នៅខេត្តព្រះសីហនុ ជាពិសេសក្នុងការដើរឲ្យទាន់ នូវសម័យការនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន GTVC SPEEDBOAT របស់លោកឧកញ៉ា ទៀ វិចិត្រ កាលពីពេលថ្មីៗនេះ បានបញ្ជាទិញនូវអូបរ័ល្បឿនលឿន ទំនើបមួយចំនួនទៀត សម្រាប់ផ្តល់ជូននូវសុវត្ថិភាព ប្រណីតភាព ដល់អ្នកដំណើរ ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៌ថា ដើម្បីបំពេញបន្ថែមតម្រូវការទំនើបកម្ម​ ខាងវិសយ័ទេសចរណ៍ តំបន់សមុទ្រ ក្នុងប្រទេសកម្ពុជាយើង ក្រុមហ៊ុន GTVC SPEEDBOAT របស់លោកឧកញ៉ា បានបញ្ជាទិញនូវអូបរ័ល្បឿនលឿន ទំនើបមួយចំនួនទៀត ក្នុងនោះក្រោយពីជំនួបប្រជុំ អស់រយៈពេលជាង 3 ម៉ោង ជាមួយក្រុមហ៊ុន អូប័រ នៅប្រទេសថៃ លោកឧកញ៉ាទៀ វិចិត្រ ឲ្យដឹងថា ទទួលបានលទ្ធផល​ជាផ្លែផ្កាជាវិជ្ជមាន ដោយក្រុមហ៊ុម GTVC SPEEDBOAT នឹងនាំយក អូរប័រថ្មីប្រណីត ទំនើប មានប្រពន្ធ័សុវត្ថិភាពខ្ពស់​ សម្រាប់អតិជនក្នុងប្រទេសកម្ពុជាយើង ដែលធ្វើដំណើរកម្សាន្ត​ តាមផ្លូវសមុទ្រ និងតាមកោះទេសចរណ៍ ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន៕

To Top