ព័ត៌មានជាតិ

អាជ្ញាធរ បន្តពិភាគ្សាលើគម្រោង អភិវឌ្ឍន៍សួនច្បារមាត់ទន្លេ ឲ្យក្លាយជាតំបន់ ទេសចរណ៍ ដ៏ទាក់ទាញ ក្នុងក្រុងកំពង់ចាម

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំ បន្តពិភាក្សាជាមួយដៃគួរអភិវឌ្ឍន៍ ដើម្បីកែប្រែសួនច្បារមាត់ទន្លេ ឲ្យក្លាយទៅជាតំបន់ ទេសចរណ៍ ដ៏គួរឱ្យទាក់ទាញ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តនៅក្នុងក្រុងកំពង់ចាម។

តាមគម្រោងប្លង់ ដែលគ្រោងអភិវឌ្ឍសួនច្បារមាត់ទន្លេ ក្នុងក្រុងកំពង់ចាមនោះមានដូចជា ៖ កន្លែងអាហារដ្ឋានលើទឹក, បឹងហ្គាឡូ និងអាហារដ្ឋាន , ក្លឹបហាត់ប្រាណ, ផាប់, សួនច្បារ, សួនកុមារ, កន្លែងថតរូប , កន្លែងភិចនិច នឹងកញ្ចុះអង្គុយលេង, ផ្សារអាហារ ជាដើម។

សូមបញ្ជាក់ថា ក្រោយពេលពិភាគ្សាលើគម្រោងប្លង់ខាងលើនេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដៃគូរអភិវឌ្ឍន៍ ឲ្យសិក្សាឡើងវិញ នូវចំណុចមួយចំនួន មានដូចជា ៖ ប្រព័ន្ធបង្ហូរទឹកកខ្វក់ , ការរៀបចំបណ្តាញអគ្គិសនី , កែប្រែ រង្វង់មូល និង បន្ថែមបន្ទប់អនាម័យ ។ ក្រោយពេលរៀបចំប្លង់ បានត្រឹមត្រូវ ទើបចងក្រងជាឯកសារ និងឈានទៅធ្វើកិច្ចសន្យា សាងសង់ តែម្តង ៕

To Top