កាលពីថ្ងៃទី ២៧ ខែមិថុនា លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានឆ្លើយ តបលិខិត របស់លោក Xu Congxiang ដែលជាកសិសហគ្រិនស្រុក Taihe ខេត្ត Anhui ដោយសម្តែងការ សួរសុខទុក្ខ ចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់ ព្រមនិងលើកឡើង នូវការរំពឹងទុក ចំពោះកសិសហគ្រិនដាំដំណាំស្បៀងធំៗ នៅទូទាំងប្រទេសចិន ។
ក្នុងលិខិតឆ្លើយតប លោក Xi Jinping បានថ្លែងថា ខ្ញុំតែងតែយកចិត្តទុកដាក់ លើការផលិតស្បៀង ហើយខ្ញុំតែងតែចុះ ទៅពិនិត្យវាលស្រែក្នុង អំឡុងពេលចុះពិនិត្យការងារ នៅតំបន់មូលដ្ឋាន ។ ជាច្រើនឆ្នាំមកនេះ គណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន បានដាក់ចេញ នូវគោលនយោបាយ និងវិធានការជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់ការផលិតស្បៀង ក្នុងគោលបំណងធ្វើឱ្យកសិករ ដាំដំណាំស្បៀង មានប្រាក់ចំណូល និងទទួលបានផលអនុគ្រោះ ដើម្បីមានជីវភាពរស់នៅ កាន់តែប្រសើរឡើង ។ លោកសង្ឃឹមថា កសិសហគ្រិនដាំដំណាំស្បៀងធំៗ អាចប្រើឧត្តមភាពខាងអាជីវកម្ម និងបច្ចេកវិទ្យា កសិកម្មទំនើប ដើម្បីជំរុញកសិករទូទៅ ឱ្យដាំដំណាំស្បៀង ឱ្យបានកាន់តែច្រើ និងកាន់តែល្អ ដើម្បីរួមចំណែកដល់ការគាំពារ សន្តិសុខស្បៀងរបស់ជាតិ ៕ វិទ្យុមិត្តភាពកម្ពុជាចិន