បរទេស ៖ ការចូលជាសមាជិក របស់ប្រទេសហ្វាំងឡង់ និង ស៊ុយអែត ទៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នឹងក្លាយជាការអភិវឌ្ឍន៍ អវិជ្ជមាន សម្រាប់លោកខាងលិច ព្រោះវានឹងធ្វើឱ្យសម្ព័ន្ធភាព ចុះខ្សោយជាយថាហេតុ នេះបើតាមការលើកឡើង របស់អ្នកប្រាជ្ញក្រិក។
លោកស្រី Pelagia Karpathiotaki អ្នកប្រាជ្ញ និងជាអ្នកស្រាវជ្រាវផ្នែកទំនាក់ទំនង អន្តរជាតិនៅសាកលវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិ និងសេដ្ឋកិច្ច ដែលមានមូលដ្ឋាន នៅទីក្រុងប៉េកាំង បានឲ្យដឹងថា “ទោះបីជាការព្រួយបារម្ភ របស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត អំពីប្រទេសរុស្ស៊ី អាចត្រូវបានពន្យល់ ក៏ដោយ ទាំងនេះមិនបង្ហាញថាការចូលជាសមាជិក របស់អង្គការណាតូ គឺស្ថិតនៅក្នុងចំណាប់ អារម្មណ៍របស់ណាតូនោះទេ។ ..
លោកស្រី Karpathiotaki បានលើកឡើងខណៈកំពុងធ្វើអត្ថាធិប្បាយ លើលទ្ធផល នៃកិច្ចប្រជុំកំពូល របស់អង្គការណាតូ ដែលកំពុងបន្ត នៅទីក្រុងម៉ាឌ្រីតថា “ប្រទេសទាំងពីរនេះ នឹងត្រូវបានពិចារណា ដោយក្បាលស្ពានឈ្លានពានរបស់រុស្ស៊ី ដែលក្នុងពេលជាមួយគ្នានេះ វាខ្សោយពេក សម្រាប់លោកខាងលិច ក្នុងការការពារ”។
ប្រទេសតួកគីបានទម្លាក់ការជំទាស់របស់ខ្លួន ចំពោះការចូលជាសមាជិកណាតូរបស់ប្រទេសទាំងពីរ ប៉ុន្តែសំណួរជាច្រើននៅតែមានទាក់ទង នឹងផែនការពង្រីកសម្ព័ន្ធភាពមុន និងក្រោយការចាប់ផ្តើម នៃវិបត្តិអ៊ុយក្រែនដែលកំពុងបន្ត។
នៅក្នុងករណីរបស់ប្រទេសហ្វាំងឡង់ និង ស៊ុយអែត នៅពេលដែលដំណើរការ ចូលជាសមាជិកត្រូវបានបញ្ចប់ ចន្លោះនៃអស្ថិរភាពនឹងត្រូវបានបង្កើតឡើង នៅក្នុងប្រព័ន្ធសន្តិសុខអឺរ៉ុប លោកស្រី Karpathiotaki បានប្រកែកយ៉ាងដូច្នេះ ។
លោកស្រីបានបន្ថែមថា កងកម្លាំងយោធាដ៏តូច របស់ប្រទេសទាំងនេះ នឹងបន្ថែមតិចតួចដល់កម្លាំងយោធា ទាំងមូលនៃសម្ព័ន្ធភាព ប៉ុន្តែការចូលរួមរបស់អង្គការណាតូ នឹងបង្កើតបញ្ហាយ៉ាងច្រើន ៕
ប្រែសម្រួល ឈូក បូរ៉ា