ព័ត៌មានជាតិ

ផឹកស្រាស្រវឹងជិះម៉ូតូ មិនប្រយ័ត្នធ្លាក់ស្ពាន ស្លាប់នៅស្រុកវាលវែង!

ពោធិសាត់៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារតែជិះម៉តូលឿនក្នុងស្ថានភាពស្រវឹងបណ្តាល អោយធ្លាក់ពីលើស្ពានបោកក្បាលនឹងលូ កាលពីវេលាម៉ោង ២០ ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២២ស្ថិតនៅចំនុចកំណាត់ផ្លូវលេខ ១០ ម្តុំអូរដីខ្មៅ ក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់។

បើតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកវាលវែងបានអោយដឹងថា ជនរងគ្រោះដែលបានជិះម៉ូតូធ្លាក់ពីលើស្ពានបោកក្បាល និងលូបណ្តាលអោយស្លាប់បាត់បង់ជីវិតនោះមានឈ្មោះអុឹម ខុនភេទប្រុសអាយុ ៤៩ ឆ្នាំជនជាតិខ្មែររស់នៅក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកបានចុះទៅពិនិត្យវាស់វែងដល់កន្លែងកើតហេតុ ហើយបានធ្វើកំណត់ហេតុប្រគល់សាកសពអោយទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

To Top