កូឡុំបូ៖ រដ្ឋមន្ត្រីក្រសួងថាមពល និងថាមពលស្រីលង្កា លោក Kanchana Wijesekera បានឲ្យដឹងថា ប្រទេសស្រីលង្កា ត្រូវបង់ប្រាក់ចំនួន ៥៨៧លានដុល្លារអាមេរិក សម្រាប់ការនាំចូលប្រេងឥន្ធនៈ ដែលបានគ្រោងទុករហូត ដល់ពាក់កណ្តាលខែសីហា។
លោក Wijesekera បានប្រាប់អ្នកយកព័ត៌មានថា ស្រីលង្កា ត្រូវតែបង់ប្រាក់ទាំងនេះទៅឱ្យក្រុមហ៊ុន ប្រេងបរទេសមួយចំនួនចាប់ពីថ្ងៃច័ន្ទនេះ សម្រាប់ការនាំចេញប្រេងឥន្ធនៈផ្សេងៗគ្នា នេះបើយោងតាម ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
គិតត្រឹមរសៀលថ្ងៃអាទិត្យម្សិលមិញនេះ ក្រុមហ៊ុននាំចូល និងចែកចាយប្រេងឥន្ធនៈរបស់រដ្ឋ Ceylon Petroleum Corporation មានប្រេងម៉ាស៊ូត ១២,៧៧៤តោន ប្រេងម៉ាស៊ូត ១៤១៤តោន 92 octane ចំនួន ២,៦៤៧តោន ប្រភេទ 95 octane សាំង ២៣៣តោន ប្រេងម៉ាស៊ូតទំនើប ៥០០តោន និងប្រេង ២៩០០០តោននៅក្នុងស្តុក។
គួរបញ្ជាក់ងា ប្រទេសស្រីលង្កា បាននិងកំពុងប្រឈមមុខនឹងកង្វះខាតប្រេងឥន្ធនៈ ហើយតម្លៃប្រេងឥន្ធនៈ បានកើនឡើងបួនដងក្នុងឆ្នាំនេះ៕
ប្រែសម្រួល ឈូក បូរ៉ា