ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី អះអាងថា ខ្លួនគ្រប់គ្រងក្រុង Luhansk ទាំងស្រុង នៅភាគខាងកើតអ៊ុយក្រែន

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃអាទិត្យ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានទទួលស្គាល់ថា កងកម្លាំងរបស់ទីក្រុង Kyiv បានដកខ្លួនចេញពី ក្រុងLysychansk ក្នុងតំបន់ Donbas នៅភាគខាងកើត បន្ទាប់ពីការវាយលុករបស់រុស្ស៊ី ប៉ុន្តែបានប្តេជ្ញាថា នឹងគ្រប់គ្រងតំបន់នេះឡើងវិញ ដោយមានជំនួយពីអាវុធ លោកខាងលិច ។

រុស្ស៊ី បានឲ្យដឹងថា ការដណ្តើមយកទីក្រុង Lysychansk របស់ខ្លួនប្រើពេលមិនដល់មួយសប្តាហ៍ទេ បន្ទាប់ពីការកាន់កាប់ ក្រុងSievierdonetsk ដែលជាក្រុងជិតគ្នាបានផ្តល់ឱ្យរុស្ស៊ី នូវការគ្រប់គ្រងពេញលេញ​នៃតំបន់ Luhansk ភាគខាងកើត ដែលជាការឈ្នះនយោបាយដែលឆ្លើយតប នឹងគោលដៅសំខាន់ នៃសង្រ្គាមវិមានក្រឹមឡាំង ។ ការផ្តោតលើសមរភូមិពេលនេះ បានផ្លាស់ប្តូរទៅកាន់តំបន់ Donetsk ដែលនៅជិតខាង ដែលទីក្រុង គៀវ នៅតែគ្រប់គ្រងទឹកដីជាច្រើនដដែល ។

លោក Zelenskyy បានថ្លែងដោយគូសបញ្ជាក់ នៅក្នុងវីដេអូពេលយប់របស់គាត់ថា “ប្រសិនបើមេបញ្ជាការ​នៃកងទ័ពរបស់យើង ដកមនុស្សចេញពីចំណុចជាក់លាក់នៅខាងមុខ ជាកន្លែងដែលសត្រូវមាន អត្ថប្រយោជន៍ដ៏អស្ចារ្យបំផុត នៅក្នុងការវាយលុក ហើយនេះក៏អនុវត្តចំពោះក្រុង Lysychansk ដែរ វាមានន័យតែមួយគត់” ។

លោកបានបញ្ជាក់ថា “យើងនឹងត្រឡប់មកវិញ ដោយអរគុណ​ ចំពោះកលល្បិចរបស់យើង ដោយសារការកើនឡើង នៃការផ្គត់ផ្គង់អាវុធទំនើបៗ” ។

លោក Zelenskyy បានថ្លែងថា ប្រទេសរុស្ស៊ី កំពុងផ្តោតការយកចិត្តទុកដាក់ លើកម្លាំងបាញ់របស់ខ្លួន នៅលើរណសិរ្ស Donbas ប៉ុន្តែអ៊ុយក្រែន នឹងវាយបកវិញជាមួយនឹងអាវុធ រយៈចម្ងាយឆ្ងាយ ដូចជាគ្រាប់រ៉ុក្កែត HIMARS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top