ព័ត៌មានជាតិ

“ផ្កាប៊្លូបឺរី”រីកស្គុះស្គាយគ្រប់ទីកន្លែង

​ “ផ្កាប៊្លូបឺរី”រីកស្គុះស្គាយ​ ផ្តល់អត្ថប្រយោជន៍គ្រប់ទីកន្លែង

ភូមិស្រែគរថ្មីនៃស្ថានីយវារីអគិ្គសនីទន្លេសេសាន ជាភូមិធម្មតាមួយ ដែលស្ថិតនៅក្នុងខេត្តស្ទឹងត្រែង នៃប្រទេសកម្ពុជា​។ កុមារា សុខា អាយុ ១០ ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី ៤ ដែលរស់នៅភូមិស្រែគរថ្មី​នេះ។ លោកយាយបាននិទានរឿងព្រេងមួយប្រាប់សុខា នៅក្នុងភូមិមានសត្វចម្លែកមួយក្បាល នៅក្នុងទន្លេសេសាន ដែលបង្កឲ្យមានទឹកជំនន់ ជារៀងរាល់ឆ្នាំ ហើយធ្វើឱ្យជីវិតរបស់ប្រជាពលរដ្ឋរស់នៅយ៉ាងលំបាកលំបិន ក្រោយមក ​មាន​ទេវតាពស់ស្រី​មួយ​អង្គ​ បាន​ចុះ​ទឹក​ទន្លេ​ដើម្បី​ចាប់​សត្វចម្លែក តែអ្នកទាំងពីរពុំមានភាគីណា ឈ្នះចាញ់នោះទេ។


ក្រោយពីស្ថានីយវារីអគិ្គសនីសេសានក្រោម ២ ដែលមានទំនប់ទឹកវែងជាងគេ ក្នុងទ្វីបអាស៊ី បានកសាងឡើងដោយក្រុមហ៊ុន ហួនឹង ប្រទេសចិន គ្រប សត្វចម្លែកក្នុងទន្លេសេសាន ក៏មិនដែលលេចចេញមកទៀតឡើយ។ សុខា និងលោកយាយអាចស្តាប់ឮសំឡេងទឹកទន្លេនៅត្រើយទំនប់ និងមើលផ្កាបក់បោកតាមកម្លាំងខ្យល់ជា​រៀងរាល់ថ្ងៃ។​ ប្រជាជនក្នុងតំបន់បានប្រាប់អ្នកកាសែតថា “ព្រះអាទិត្យអាចធ្វើឱ្យដំណាំស្វាយចន្ទីលូតលាស់យ៉ាងល្អនៅក្នុងភូមិ ចំណែកឯថាមពលអគ្គិសនីដ៏មានសេ្ថរភាពដែលទទួលបានពីស្ថានីយ៍វារីអគ្គិសនី ធ្វើឱ្យជីវិតរបស់យើងកាន់តែល្អប្រសើរឡើង។”


ជាការពិត នៅក្នុងភូមិស្រែគរថ្មីដែលមានទេសភាពដ៏ស្រស់ស្អាតនេះ ក្រុមហ៊ុន ហួនឹង ប្រទេសចិន គ្រប មិនត្រឹមតែនាំមកនូវថាមពលអគ្គិសនីស្អាតដែលមានស្ថេរភាព និងគួរឱ្យទុកចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសាងសង់សាលារៀនក្នុងភូមិ ដើម្បីជួយកុមារដែលបោះបង់ការសិក្ សាឱ្យត្រឡប់ទៅសាលារៀនវិញ និងសម្រេចបាននូវក្តីសុបិនរបស់កុមារ ក្នុងការសិក្សាចំណេះដឹង នៅក្នុងបន្ទប់រៀនដ៏ធំទូលាយ។ លើសពីនេះទៀត ក្រុមហ៊ុន ហួនឹង ប្រទេសចិន គ្រប បានសាងសង់មណ្ឌលសុខភាពដែលធ្វើឱ្យប្រសើរឡើង ជាបន្តបន្ទាប់សម្រាប់ការផ្តល់សេវាកម្មវេជ្ជសាស្រ្ត ហើយជាមធ្យមបានសម្រាលទារកជាង ៨០ រៀងរាល់ឆ្នាំនៅទីនេះ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន ហួនឹង ប្រទេសចិន គ្រប បានផ្តល់សំណងសម្រាប់ដីដាំដុះ ដែលបាននាំមកនូវប្រាក់ចំណូលបន្ថែម ដល់ប្រជាជនក្នុងតំបន់ ដំណាំមានដូចជាស្វាយចន្ទី ល្ង និងដំណាំផ្សេងៗទៀត ក្នុងស្រែកំពុងរីកដុះដាលយ៉ាងល្អប្រសើរ។ ភូមិស្រែគរថ្មីក្នុងប្រទេសកម្ពុជា បានអភិវឌ្ឍកាន់តែល្អប្រសើរឡើង ដូចជា“ផ្កាប៊្លូបឺរី”កំពុងរីកស្គុះស្គាយដែលពោពេញដោយសុភមង្គល។

“ផ្កាប្លូបឺរី”រីកស្គុះស្គាយ ជីវិតកាន់តែប្រសើរឡើងនាពេលអនាគត

ភូមិស្វាយអំពារ​ និងភូមិឈើទាលភ្លោះ​ ស្ថិតនៅក្នុងឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ប្រទេសកម្ពុជា ដែលមានចម្ងាយប្រមាណមួយម៉ោងពីខាងជើងពីរាជធានីភ្នំពេញ។

ទំនើបភាវូបនីយកម្មកំពុងរីករាលដាលយ៉ាងឆាប់រហ័សពាសពេញពិភពលោក ប៉ុន្តែបើប្រៀបធៀបជាមួយទីក្រុងភ្នំពេញដែលរីកចម្រើន និងទំនើបនោះ អ្នកភូមិនៅក្នុងភូមិស្វាយអំពារ និងភូមិឈើទាលភ្លោះពឹងផ្អែកលើមេឃសម្រាប់ប្រកបរបរចិញ្ចឹមជីវិតជាច្រើនជំនាន់ ហើយអ្នកភូមិខ្លះគ្មានដី​ និងលំនៅដ្ឋាន ដែលស្ថិតក្នុងស្ថានភាពក្រីក្រខ្លាំង។


អាកាសធាតុក្នុងតំបន់សាកសមសម្រាប់ការដាំដុះផ្សិតដោយសារមានសីតុណ្ហភាពខ្ពស់ ប៉ុន្តែអ្នកភូមិភាគច្រើនរស់នៅក្នុងភាពក្រីក្រខ្វះទាំងមធ្យោបាយចិញ្ចឹមជីវិត និងការផ្គត់ផ្គង់ទឹកស្អាត។ ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៧ មជ្ឈមណ្ឌលគម្រោងនៃការិយាល័យកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ខេត្តស៊ីឈួន បានចាប់ផ្តើមបញ្ជូនអ្នកជំនាញមកប្រចាំការនៅភូមិគម្រោងនៃប្រទេសកម្ពុជា។ អ្នកជំនាញចិន មន្ត្រីកម្ពុជា និងប្រជាជនក្នុងតំបន់ បានចូលរួមក្នុងគម្រោងនេះ និងរួមបញ្ចូលគ្នានូវបទពិសោធន៍ កាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន ជាមួយនឹងការអនុវត្តជនបទកម្ពុជា ដើម្បីស្វែងរកផ្លូវកាត់បន្ថយភាពក្រីក្រដែលសាកសម សម្រាប់ការអភិវឌ្ឍក្នុងតំបន់ជនបទនៃប្រទេសកម្ពុជា។

លោក ជុក គឹម ជាកសិករក្រុមដំបូងដែលសម្រេចចិត្តដាំផ្សិតក្នុងរោងសីតុណ្ហភាពខ្ពស់។ លោកបានប្រាប់អ្នកកាសែតថា “គ្រួសារខ្ញុំចាប់ផ្តើមដាំផ្សិតក្នុងខែមេសា ឆ្នាំ២០២០ ហើយប្រមូលផលផ្សិតបានជាង ១២០០ គីឡូក្រាមក្នុងរយៈពេល ៤ ខែ។” បច្ចុប្បន្ននេះ ក្រោមការជួយឧបត្ថម្ភពីក្រុមអ្នកជំនាញចិន លោកបានរៀនបច្ចេកទេសបង្កើតពូជផ្សិតនិងថង់ដាំផ្សិត។ ជាការពិត ក្រៅពីជួយអ្នកភូមិដាំផ្សិត ក្រុមអ្នកជំនាញចិនបានជួយកសាងប្រព័ន្ធផ្គត់ផ្គង់ទឹក មិនត្រឹមតែសាងសង់អាងស្តុកទឹកដែលខ្ពស់ជាងគេក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងបានសាងសង់អណ្តូងចំនួនពីរផងដែរ។ ជាងនេះទៅទៀត ក្រុមអ្នកជំនាញចិនបានជួយដាក់បំពង់ប្រវែង ៣៣០០០ ម៉ែត្រ ដែលតភ្ជាប់ចូលទៅក្នុងគ្រួសារចំនួនប្រមាណ ៨០០ គ្រួសារ ហើយក្រុមសាងសង់ក៏បានផ្តល់ការងារដល់ប្រជាជនក្នុងតំបន់ចំនួន ៣០ នាក់ផងដែរ។
លោក ហួង ឈុនទៀង អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា បានកោតសរសើរថា គម្រោងនេះជាគម្រោងដែលទទួលបានផ្លែផ្កាដំបូងនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គម្រោងជំនួយបច្ចេកទេសក្នុងការកាត់បន្ថយភាពក្រីក្រ ប្រចាំប្រទេសកម្ពុជានៃប្រទេសចិន ដែលបាន​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​យ៉ាង​សំខាន់​ក្នុង​តំបន់។

អ្នកជំនាញចិនមិនត្រឹមតែមានបទពិសោធន៍ ក្នុងការកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ថែមទាំងយកចិត្តទុកដាក់សិក្សាស្រាវជ្រាវពីស្ថានភាពជាក់ស្តែងក្នុងតំបន់ផងដែរ ហើយបានបញ្ចូលបទពិសោធន៍របស់ប្រទេសចិននិងលក្ខណៈពិសេសរបស់ប្រទេសកម្ពុជា ដើម្បីនាំមកនូវគំនិតថ្មីសម្រាប់ការកាត់បន្ថយភាពក្រីក្រនិងការអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជា។ លោកមិនត្រឹមតែបានឃើញផ្ទាល់ថា គម្រោងនេះបានធ្វើឱ្យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺបាននាំឱ្យប្រជាជនកម្ពុជាមានគំនិតតស៊ូតាមរយៈកម្លាំងពលកម្ម ហើយការផ្លាស់ប្តូរផ្នត់គំនិតប្រភេទនេះគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត។


ចាប់ពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងដាក់ដំណើរការក្នុងឆ្នាំ២០១៦ មានការអនុវត្តជាក់ស្តែងប្រកបដោយប្រសិទ្ធភាព ដែលបម្រើដល់ការអភិវឌ្ឍលើវិស័យអប់រំ សុខាភិបាល កសិកម្ម ការកាត់បន្ថយភាពក្រីក្រ ការការពារបរិស្ថាន សេដ្ឋកិច្ចឌីជីថល និងវិស័យផ្សេងទៀតក្នុងប្រទេសទាំង ៦ តាមទន្លេមេគង្គ-ឡានឆាង។ ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កម្ពុជាទទួលបានអត្ថប្រយោជន៍ពីគម្រោងជាក់ស្តែងចំនួន ៨០ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពធន់នៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា និងអនុតំបន់ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ នៅពេលអនាគត “ផ្កាប៊្លូបឺរី”នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនឹងបន្តរីកដុះដាលក្នុងបណ្តាប្រទេសមេគង្គ​ ហើយប្រទេសចិននឹងបន្តទាក់ទងនិងបង្កើតកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសមេគង្គ ដើម្បីរួមគ្នាលើកកម្ពស់សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក ព្រមទាំងជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ចក្រោយការរាតត្បាតនៃជំងឺកូវីដ ១៩។


ការពន្យល់បន្ថែម៖ ផ្លែ“ប៊្លូបឺរី” ក្នុងភាសាចិនហៅថា“蓝莓” ដែលបញ្ចេញសំឡេងដូចគ្នាជាមួយនឹងពាក្យ“澜湄” ដែលជាតំណាង“មេគង្គ-ឡានឆាង” ។

“ផ្កាប៊្លូបឺរី”ក្នុងអត្ថបទនេះគឺតំណាងសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

(រៀបរៀងដោយលោក​ យឹន​ ហួរ​ មជ្ឈមណ្ឌលស្រាវជ្រាវផ្នែកការទូតថ្នាក់តំបន់នៃសាកលវិទ្យាល័យយូណាន)

To Top