ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ ថា រុស្ស៊ីទំនងជាមិន ដកខ្លួនចេញ ពីទឹកដីមួយនៅទូទាំង ឆ្នេរសមុទ្រ ភាគខាងត្បូង នៃប្រទេសអ៊ុយក្រែន នោះទេ ហើយនឹង កម្ចាត់កងកម្លាំង អ៊ុយក្រែន នៅក្នុងតំបន់ Donbas ភាគខាងកើតទាំងមូល នេះបើតាមឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំទីក្រុងឡុងដ៍ បានប្រាប់ដល់ទីភ្នាក់ងារ Reuters យ៉ាងដូច្នេះ ។
ចាប់តាំងពីការឈ្លានពានថ្ងៃទី២៤ ខែកុម្ភៈមក កងកម្លាំងរុស្ស៊ី បានកាន់កាប់ទឹកដីដ៏ធំមួយ នៅទូទាំងតំបន់ភាគខាងត្បូង នៃប្រទេសអ៊ុយក្រែន ពីលើឧបទ្វីបគ្រីមេ ដែលរុស្ស៊ី បានបញ្ចូលក្នុងឆ្នាំ២០១៤ ។ រុស្ស៊ីកំពុងបណ្តេញកងកម្លាំង អ៊ុយក្រែនបន្តិចម្តងៗ ចេញពីតំបន់ឧទ្ទាមដែលគាំទ្រ ដោយរុស្ស៊ីចំនួន២នៅភាគខាងកើតអ៊ុយក្រែន ដែលខ្លួនមាន ។ ទទួលស្គាល់ថា ជារដ្ឋឯករាជ្យ ។
នៅពេលដែលគេសួរ ថាតើ ជម្លោះអាចបញ្ចប់ ដោយរបៀបណា ឯកអគ្គរដ្ឋទូតរុស្ស៊ី Andrei Kelin បានលើកឡើងថា វាពិតជាលំបាកណាស់ ក្នុងការឃើញកងកម្លាំង ដែលគាំទ្រដោយរុស្ស៊ី និងរុស្ស៊ីដកខ្លួនចេញពីភាគខាងត្បូង នៃអ៊ុយក្រែន ហើយទាហានអ៊ុយក្រែន នឹងត្រូវបណ្តេញត្រឡប់មកវិញពី Donbas ទាំងអស់ ។
“យើងនឹងរំដោះ Donbas ទាំងអស់” លោក Kelin បានប្រាប់ដល់ Reuters នៅក្នុងបទសម្ភាសន៍មួយ នៅក្នុងលំនៅដ្ឋាននៅទីក្រុងឡុងដ៍របស់គាត់ដែល Winston Churchill ប្រើដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រ សង្គ្រាមលោកលើកទី2 ជាមួយឯកអគ្គរដ្ឋទូតរបស់ Josef Stalin ។
លោកបានបញ្ជាក់ថា “ពិតណាស់ វាពិបាកក្នុងការទស្សន៍ទាយ ការដកកងកម្លាំងរបស់យើង ចេញពីភាគខាងត្បូង នៃអ៊ុយក្រែន ពីព្រោះយើងមានបទពិសោធន៍រួចហើយថា បន្ទាប់ពីការដកទ័ព ការបង្កហេតុចាប់ផ្តើម ហើយមនុស្សទាំងអស់ ត្រូវបានបាញ់សម្លាប់ និងអ្វីៗទាំងអស់នោះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា