គៀវ ៖ គោលនយោបាយកសិកម្ម និងក្រសួងស្បៀង របស់ប្រទេសបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រថា រដ្ឋាភិបាលអ៊ុយក្រែន បានលុបចោលអាជ្ញាប័ណ្ណ នៃការនាំចេញស្រូវសាលី និង meslin និង rye ដែលជាល្បាយនៃស្រូវសាលី ។
កាលពីខែមីនា អ៊ុយក្រែន បានដាក់បម្រាមលើការនាំចេញ និងបន្ថែមស្រូវសាលី ទៅក្នុងបញ្ជីទំនិញ ដែលទាមទារអាជ្ញាប័ណ្ណនាំចេញ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
កាលពីខែមេសា សហជីពអ្នកផលិត អ្នកកែច្នៃ និងអ្នកនាំចេញ គ្រាប់ធញ្ញជាតិ “សមាគមគ្រាប់ធញ្ញជាតិអ៊ុយក្រែន” បានស្នើឱ្យរដ្ឋាភិបាល លុបចោលអាជ្ញាប័ណ្ណនាំចេញ ស្រូវសាលី ដើម្បីសម្រួលដល់ការលក់ និង សមត្ថភាពផ្ទុកដោយឥតគិតថ្លៃ សម្រាប់ដំណាំថ្មី។
នៅក្នុងឆ្នាំទីផ្សារឆ្នាំ២០២១-២០២២ ចន្លោះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ និងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ អ៊ុយក្រែនបាននាំចេញធញ្ញជាតិ និងគ្រាប់ប្រេងចំនួន ៦១,៥២លានតោន រួមទាំងស្រូវសាលីចំនួន ១៨,៧ លានតោន និង ១២,៦០០តោន៕
ប្រែសម្រួល ឈូក បូរ៉ា