ព័ត៌មានអន្តរជាតិ

Updat៖ រុស្ស៊ី រើសអ្នកទោសយក ទៅដោះមីនក្នុងទឹកដី ដែលដណ្តើម បានពីអ៊ុយក្រែន

បរទេស៖ ក្រុមសិទ្ធិអ្នកទោស Gulagu.net បានរាយការណ៍ថា អ្នកទោសដែលមានបទពិសោធន៍ ប្រយុទ្ធនៅទូទាំងប្រទេសរុស្ស៊ី កំពុងត្រូវបានជ្រើសរើស ជាទ្រង់ទ្រាយធំ ដើម្បីប្រយុទ្ធនៅអ៊ុយក្រែន។

យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី11 ខែកក្កដា ឆ្នាំ2022 បានឱ្យដឹងថា អ្នកតំណាងមកពីអ្នកម៉ៅការយោធាឯកជន Wagner ដែលជាប់ទាក់ទងនឹងវិមានក្រឹមឡាំង និងសេវាសន្តិសុខសហព័ន្ធ (FSB) របស់រុស្ស៊ីត្រូវបានគេរាយការណ៍ថា បានផ្តល់ឱ្យអ្នកទោសដាក់ពង្រាយ ឬធ្វើការលើការស្ដារ និងការដោះមីនដែលកាន់កាប់ទឹកដីអ៊ុយក្រែន។

យោងតាមគេហទំព័រ Gulagu.net យុទ្ធនាការជ្រើសរើសបាន ធ្វើឡើងនាពេលថ្មីៗនេះនៅឯអាណានិគមព្រហ្មទណ្ឌក្នុងទីក្រុងនានារបស់រុស្ស៊ី រួមមាន St. Petersburg, Tver, Ryazan និង Smolensk ក៏ដូចជា Rostov, Voronezh និង Lipetsk ។

អ្នកទោសប្រហែល 300 នាក់នៅភាគខាងត្បូងនៃសាធារណរដ្ឋ Adygeya របស់ប្រទេសរុស្ស៊ីត្រូវបានដឹងថា បានយល់ព្រមចូលរួម ជាមួយកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែន៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top