ភ្នំពេញ: មន្ត្រីនគរបាលក្រសួងមហាផ្ទៃ ម្នាក់ កាលពីថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២២ នេះ ត្រូវបាន ចៅក្រមស៊ើប នៃ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំ ដោះស្រាយ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយ ដែលមាន៥ម្លៃ ចំនួន ១០ម៉ឺនដុល្លារអាមេរិក ប្រព្រឹត្ត នៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៨។
យោងតាមដីកាតុលាការ បានឱ្យដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ នូវ ច័ន្ទមង្គល ភេទប្រុស ឆ្នាំកំណើត១៩៩២ ជនជាតិ ខ្មែរ មុខរបរ នគរបាល មានទីលំនៅបច្ចុប្បន្នផ្ទះលេខH៥ ផ្លូវបេតុង ក្រុម១៤ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនត្រូវចោទត្រូវបាន ជាប់ចោទពីបទ: «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» និង ប្រឈមនឹងការជាប់ពន្ធនាគារ រយៈពេលពី ១ ទៅ ២ ឆ្នាំ ប្រសិនបើ តុលាការរកឃើញពីរុទ្ធភាព ដូចបទចោទប្រកាន់ ។
គាត់ត្រូវបានចាប់ឃាត់ខ្លួន តាមដីកាតុលាការកាលពីថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២២៕ ដោយ: លីហ្សា