ព័ត៌មានអន្តរជាតិ

សមាជិកសភា អ៊ុយក្រែន គាំទ្រការផ្តាច់ខ្លួន របស់សាធារណរដ្ឋ Chechen

បរទេស៖ សមាជិកសភាអ៊ុយក្រែន២រូប គឺលោក Alexey Goncharenko និង Musa Magomedov បានណែនាំច្បាប់កាលពីថ្ងៃចន្ទដោយអំពាវនាវឱ្យសភារបស់ប្រទេសនេះ ទទួលស្គាល់អធិបតេយ្យភាពនៃសាធារណរដ្ឋ Chechen នៃ Ichkeria ដែលជារដ្ឋបំបែកខ្លួនដែលបានធ្វើសង្គ្រាមពីរជាមួយរុស្ស៊ីក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ និងឆ្នាំ ២០០០ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា អត្ថបទនៃសេចក្តីព្រាងសេចក្តីសម្រេចនេះ មិនទាន់មាននៅលើគេហទំព័ររបស់សភាអ៊ុយក្រែននៅឡើយទេ ប៉ុន្តែលោក Goncharenko បានអះអាងនៅក្នុងការបង្ហោះ Facebook ថា រុស្ស៊ីបានប្រព្រឹត្ត “ឃាតកម្មដោយហិង្សា [និង] អំពើប្រល័យពូជសាសន៍” នៅក្នុង Chechnya ក្នុងអំឡុងពេលនៃសង្រ្គាម Chechen ទីមួយ និងទីពីរ។

លោក Goncharenko បន្តថា មេដឹកនាំ Chechen លោក Ramzan Kadyrov ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin “បន្តគោលនយោបាយភេរវកម្ម”៕ប្រែសម្រួលៈ ណៃ តុលា

To Top