ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀង ហូរកាត់ផ្លូវហូរកួច មនុស្សនិងម៉ូតូ ធ្លាក់ចូលក្នុងស្ទឹងស្លាប់៣ ខណៈស្រ្តីជាប្រពន្ធមានផ្ទៃពោះ ៧ខែ

ភ្នំពេញ ៖ គ្រោះថ្នាក់ធម្មជាតិ ជំនន់ ទឹកភ្លៀង ហូរកាត់ផ្លូវហូរ កួចមនុស្សនិងម៉ូតូ ធ្លាក់ចូលក្នុងស្ទឹង ស្លាប់ចំនួន ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ ៥៥ ចន្លោះ គីឡូម៉ែត្រ លេខ១៥៥-១៥៦ ចំណុចស្ទឹងកាច់ ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ហេតុការណ៍នេះ កើតឡើងនៅម៉ោង៦និង១៥នាទីល្ងាច ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ។ នេះបើយោងតាមផេកផ្នែក សណ្តាប់ធ្នាប់សាធារណៈ និងចរាចរណ៍ នៃអធិការស្រុកវាលវែងផ្សាយថ្ងៃ១៣ កក្កដា ។

អ្នកស្លាប់ទាំង៣នាក់នោះ មានឈ្មោះដូចខាងក្រោម ៖
១.ឈ្មោះជា សុខគឿន ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ។ ២.ឈ្មោះ ចាន់ ភក្តី ភេទស្រី អាយុ៣៥ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ ឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ (ត្រូវ ជាប្រពន្ធ មានផ្ទៃពោះ៧ខែ) រកសពមិនទាន់ឃើញ និង៣.ឈ្មោះ លី ចាន់ថា ហៅឆៀងម៉ៃ ភេទស្រី អាយុ៣ឆ្នាំ រស់នៅភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ (ត្រូវជាកូន)។

ចំណែក ម៉ូតូ ម៉ាក Dream C125 ពណ៌ខ្មៅ ផលិត ឆ្នាំ២០១៨ ពាក់ស្លាកលេខ ពោធិ៍សាត់ 1I-7548 ។

កម្លាំង សមត្ថកិច្ច បានប្រគល់សពរកឃើញ ទៅក្រុមគ្រួសារសាច់ញ្ញាតិយកទៅធ្វើបុណ្យ ហើយកម្លាំង នគរបាល សហការជាមួយកម្លាំងយោធា និងកម្លាំងកងរាជអាវុធហត្ថស្រុក កំពុងបន្តស្វែងរកសពម្នាក់ទៀត ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top