បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន NK News ដែលមានមូលដ្ឋាន នៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានចេញសេចក្តីរាយការណ៍មួយ នៅថ្ងៃសៅរ៍នេះថា រដ្ឋមន្ត្រីការបរទេស របស់ប្រទេសកូរ៉េខាងជើង លោក រី យ៉ុងហូ ទើបត្រូវបានប្តូរចេញ។
ការផ្លាស់ប្តូរលោក រី យ៉ុងហូ នេះ នៅមិនទាន់ធ្វើការបញ្ជាក់នោះទេ ប៉ុន្តែទីក្រុងព្យុងយ៉ាង គ្រោងនឹងបង្ហាញ អ្នកចូលមកកាន់ តំណែងជំនួសលោក ប្រហែលជានៅក្នុងថ្ងៃព្រហស្បតិ៍ សប្ដាហ៍ក្រោយ ចំណែកក្រសួងបង្រួបបង្រួម របស់កូរ៉េខាងត្បូង ដែលទទួលបន្ទុកកិច្ចការ ស្តីពីកូរ៉េខាងជើង បាននិយាយថា ការផ្លាស់ប្តូរណាមួយ ក្នុងតំណែងរបស់លោក រី យ៉ុងហូ គួរតែធ្វើការវាយតម្លៃ ដោយប្រុងប្រយ័ត្ន។
កើតក្នុងឆ្នាំ១៩៥៦ លោក រី យ៉ុងហូ គឺជាកូនប្រុសរបស់លោក Ri Myong Je អតីតនាយករងនៃអង្គការ និងនាយកដ្ឋានផ្តល់ការណែនាំ ដែលជាអង្គភាពមួយ នៅក្នុងបក្សកាន់អំណាច កូរ៉េខាងជើង គ្រប់គ្រងលើការតែងតាំងមុខតំណែង ថ្នាក់គ្រប់គ្រងនៅក្នុងរដ្ឋ៕ ប្រែសម្រួល៖ប៉ាង កុង