ព័ត៌មានអន្តរជាតិ

លោក សុន ឆ័យ ចូលបំភ្លឺនៅតុលាការ ជាលើកទី២ តាមបណ្តឹងរបស់បក្សកាន់អំណាច

ភ្នំពេញ៖ ការចូលខ្លួនបំភ្លឺជាលើកទី២ របស់លោក សុន អនុប្រធានគណបក្សភ្លើងទៀន តាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ក៏មិនខុសគ្នាពីលើកទី១ប៉ុន្មាននោះទេ ។

ការមិនខុសគ្នានេះ ដោយសារលើកនេះក៏មាន អ្នកគាំទ្រលោកជាច្រើននាក់ មករង់ចាំលើកទឹកចិត្តនៅមុខតុលាការ អ្វីកាន់តែជាពិសេសនោះ គឺមានប្រធានគណបក្សប្រជាធិបតេយ្យ មូលដ្ឋានលោក យ៉េង វីរៈ បានមកផ្តល់កំលាំងចិត្តផងដែរ ។

គណបក្សប្រជាជនកម្ពុជាបានប្តឹងលោក សុន ឆ័យ កាលពីថ្ងៃ១៧ មិថុនាដែលចោទប្រកាន់ថា មានការលួចបន្លំសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ។ បណ្តឹងបក្សកាន់អំណាចទាមទារ សំណងប្រហែល ១លានដុល្លារ ៕

To Top