ព័ត៌មានអន្តរជាតិ

លោក Zelensky ប្រកាសបណ្តេញ មន្ត្រីជាន់ខ្ពស់ ២រូប

" "

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសបណ្តេញ ប្រធានទីភ្នាក់ងារសន្តិសុខ SBU ម្នាក់និងព្រះរាជអជ្ញាម្នាក់ចេញពីតំណែង គឺជាមុខងារដ៏មានអំណាចបំផុតមួយ នៅក្នុងប្រទេស។

លោកប្រធានាធិបតីរូបនេះ បានបញ្ជាក់ដែរថា បច្ចុប្បន្នអតីតបុគ្គលិកប្រមាណច្រើនជាង ៦០នាក់ហើយ ដែលធ្លាប់បានបម្រើការងារឲ្យអ៊ុយក្រែន ប៉ុន្តែប្រឆាំងនឹងអ៊ុយក្រែននៅក្នុងតំបន់ ដែលកំពុងកាន់កាប់ដោយ ប្រទេសរុស្សីហើយករណីបទល្មើស ដែលរួមមានទាំងកិច្ចសហប្រតិបត្តិការ ជាមួយនឹងរុស្សីសរុបប្រមាណជា ៦៥១ត្រូវបានចោទប្រកាន់។

" "

ទោះបីជាយ៉ាងណាក្តី មន្ត្រីកំពូលទាំងពីរនាក់គឺលោក Ivan Bakanov និងលោកស្រី Iryna Venediktova នោះគឺមិនទាន់ត្រូវបានបញ្ជាក់លំអិត ពីមូលហេតុនៅឡើយទេ ៕

" "

ប្រែសម្រួល៖ ស៊ុន លី

To Top