ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ តម្កល់ទោសបុរសម្នាក់ ជាប់គុក៨ ឆ្នាំ ពាក់ព័ន្ធនឹងការប៉ុនប៉ង បាញ់សម្លាប់ បុរសរងគ្រោះម្នាក់ និង ប្លន់ម៉ូតូ

ភ្នំពេញ: សាលាឧទ្ធរណ៍រាជធានី ភ្នំពេញ កាលពីថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២២ បានប្រកាសសាលដីកា តម្កល់ទោស បុរសជាប់ចោទម្នាក់ ដាក់គុក ៨ ឆ្នាំ ជាប់ពាក់ព័ន្ធ នឹងការគម្រាមបាញ់ សម្លាប់ បុរសម្នាក់ និង ប្លន់យកម៉ូតូ ១ គ្រឿង ប្រព្រឹត្ត នៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៩ ។

លោកស្រី គឹម ដានី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាឧទ្ធរណ៍រាជធានី ភ្នំពេញ បានថ្លែងអោយដឹងថា ជនជាប់ចោទរូបនេះ ឈ្មោះ ម៉ៅ កុសល ភេទប្រុស ៤៦ ឆ្នាំ មុខរបរមុនចាប់ ជាសន្តិសុខ ក្រុមហ៊ុនឯកជន ។

លោកស្រីចៅក្រមបានថ្លែងថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ ម៉ៅ កុសល ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ កាត់ទោស ដាក់ដាក់ កំណត់ ឆ្នាំ ៨ ឆ្នាំ ពីបទ: លួចមានស្ថានទម្ងន់ទោស (ប្លន់) និង ប្រើប្រាស់អាវុធ ដោយគ្មានការអនុញ្ញាត” ។

តែគាត់បានប្តឹងឧទ្ធរណ៍ ។

ជនជាប់ចោទ ឈ្មោះ ម៉ៅ កុសល ត្រូវបាន សមត្ថកិច្ចនគរបាល ឃាត់ខ្លួន កាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩ នៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលដកហូតបានវត្ថុតាង រួមមាន អាវុធខ្លី១ ដើម និង ម៉ូតូ១គ្រឿង ពី ជនជាប់ចោទ៕

ដោយ: លីហ្សា

To Top