ម៉ិកស៊ីកូ ៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានច្រានចោល កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេស របស់លោកកំពុងបំពាន លើកិច្ចព្រមព្រៀង អាមេរិក-ម៉ិកស៊ិក-កាណាដា បន្ទាប់ពីសំណើសុំការពិគ្រោះយោបល់ពីដៃគូ របស់ខ្លួនទាក់ទងនឹងគោល នយោបាយថាមពល។
លោកប្រធានាធិបតី បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃ របស់លោកថា “យើងនឹងបញ្ជាក់ឱ្យច្បាស់ថា មិនមានការរំលោភ លើសន្ធិសញ្ញានោះទេ” ដោយបន្ថែមថា រដ្ឋបាលរបស់លោក មាន “ធាតុជាច្រើន” ដើម្បីបង្ហាញជាការឆ្លើយតប ទៅនឹងសំណើ។
លោកបានលើកឡើងថា “យើងអាចមានទំនាក់ទំនងពាណិជ្ជកម្ម ប៉ុន្តែគោលនយោបាយ របស់យើងត្រូវបានកំណត់ នៅក្នុងប្រទេសម៉ិកស៊ិក យោងតាមរដ្ឋធម្មនុញ្ញ និងច្បាប់របស់យើង” ។
រដ្ឋាភិបាលសហរដ្ឋអាមេរិក និងកាណាដា បានអះអាងថា ម៉ិកស៊ិក ប្រើប្រាស់ការរើសអើង ក្នុងបញ្ហាថាមពល ដែលបង្កគ្រោះថ្នាក់ដល់ក្រុមហ៊ុនអន្តរជាតិ និងការផ្គត់ផ្គង់ឆ្លងកាត់ព្រំដែន ។ ពួកគេបានស្នើសុំការពិគ្រោះ ដាច់ដោយឡែកជាមួយ “ធាតុទូទៅមួយចំនួន” នេះបើយោងតាមលេខាធិការដ្ឋាន សេដ្ឋកិច្ចរបស់ប្រទេសម៉ិកស៊ិក។
ដៃគូមានពេល ៧៥ថ្ងៃដើម្បីដោះស្រាយភាព ចម្រូងចម្រាស ហើយប្រសិនបើពួកគេមិនឈាន ដល់កិច្ចព្រមព្រៀង នោះបញ្ហាអាចនឹងត្រូវបានពង្រីក រហូតដល់ការបង្កើតក្រុម ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀង សហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា បានជំនួសកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីអាមេរិកខាងជើងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ដោយធ្វើបច្ចុប្បន្នភាពទិដ្ឋភាពដូចជាពាណិជ្ជកម្ម ឌីជីថល ច្បាប់នៃប្រភពដើមរថយន្ត និងប្រតិបត្តិការ ទីផ្សារថាមពល៕
ប្រែសម្រួល ឈូក បូរ៉ា