ព័ត៌មានអន្តរជាតិ

អាមេរិក រៀបចំផែនការថ្មី Plan B សម្រាប់ការនាំចេញ គ្រាប់ធញ្ញជាតិ របស់អ៊ុយក្រែន

បរទេស ៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន និងរដ្ឋាភិបាលទីក្រុងគៀវ បាននឹងកំពុងត្រៀមរៀបចំ ធ្វើការងារលើផែនការថ្មី ឬ Plan B ហើយសម្រាប់ ការនាំចេញគ្រាប់ធញ្ញជាតិ របស់អ៊ុយក្រែន នៅក្រោយពេលដែលរុស្សី បានបើកការវាយប្រហារ ទៅលើផែ Odessa កាលពីថ្ងៃសៅរ៍ មួយថ្ងៃក្រោយកិច្ចព្រមព្រៀង លើការនាំចេញគ្រាប់ធញ្ញជាតិ ឡើងវិញ របស់អ៊ុយក្រែន។

កិច្ចព្រមព្រៀងដែលមានការចូលរួមពីសំណាក់ភាគីជម្លោះផងនិងអង្គការសហប្រជាជាតិព្រមទាំងប្រទសតួគីផងហាក់ដូចជាមិនសូវទទួលបានលទ្ធផលឡើយក្រោយហេតុការណ៍បាញ់មីស៊ីលជាច្រើនគ្រាប់របស់រុស្សីនៅក្រោយតែមួយថ្ងៃប៉ុណ្នោះដែលជាលទ្ធផលអាមេរិកបានប្រកាសថានឹងត្រៀមរៀបចំ
ផែនការថ្មីតាមរយៈការនាំចេញតាផ្លូវគោកផ្លូវដែកនិងទន្លេជំនួសវិញ។

ថ្លែងប្រាប់ទៅកាន់ទូរទស្សន៍ CNN មន្ត្រីពិសេស អាមេរិកប្រចាំ នៅយូអិន បានអះអាងថា Plan B ដែលមានទាំងការដឹកជញ្ជូន តាមផ្លូវគោកផង តាមផ្លូវដែកផង និងតាមទន្លេផងនឹង ត្រូវធ្វើឡើង ហើយព្រមទាំងមានការជួយសម្របសម្រួល ជាច្រើនពីសំណាក់បណ្តា ប្រទេសនៅតំបន់អឺរ៉ុប ផងពីព្រោះថា អាមេរិកនិងអ៊ុយក្រែន គឺលែងមានជំនឿទៅ លើអ្វីដែលលោក Vladimir Putin ប្រធានាធិបតីរុស្សីធ្លាប់បានសន្យានោះទៀតហើយ។

ទោះបីជា Plan B ត្រូវបានគេមើល ឃើញថា មានសុវត្ថិភាពជាងក្តី ប៉ុន្តែយោងតាមអ្នកជំនាញ របស់ USAID បានទទួលស្គាល់ថា គឺមិនមានវិធីសាស្ត្រណា មានប្រសិទ្ធភាពខ្ពស់ជាង និង អាចជំនួសការដឹកជញ្ជូន តាមសមុទ្រដែលធ្លាប់បានដំណើរ ការកន្លងមកនោះបានឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top