ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង អះអាងថា ការវាយប្រហារលើកំពង់ផែ Odessa មិនប៉ះពាល់ដល់ការនាំ ចេញគ្រាប់ធញ្ញជាតិនោះទេ

ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ការវាយប្រហារ នាពេលថ្មីៗនេះ ដែលធ្វើឡើង ដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី លើហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ុយក្រែន នៅក្នុងកំពង់ផែ Odessa មិនគួរប៉ះពាល់ដល់ការចាប់ផ្តើម នៃការនាំចេញគ្រាប់ ធញ្ញជាតិនោះទេ។

ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសកាលពីថ្ងៃអាទិត្យថា កងកម្លាំងប្រដាប់អាវុធ របស់ប្រទេសនេះបានបើកការវាយប្រហារ ដោយមីស៊ីលលើទឹកដី នៃកន្លែងផលិតកប៉ាល់ក្នុងទីក្រុង Odessa ដោយបានបំផ្លាញនាវាយោធា អ៊ុយក្រែន និងឃ្លាំងផ្ទុកកាំជ្រួច មីស៊ីលប្រឆាំងនាវា Harpoon របស់សហរដ្ឋអាមេរិក។

លោក Peskov បានឲ្យដឹងដោយអត្ថាធិប្បាយ លើការវាយប្រហារនេះថា “ការវាយប្រហារនេះ គឺគ្រាន់តែភ្ជាប់ទៅហេដ្ឋារចនាសម្ព័ន្ធយោធាប៉ុណ្ណោះ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃអង្គារថា យោងតាមកិច្ចព្រមព្រៀងនាំចេញគ្រាប់ ធញ្ញជាតិរុស្ស៊ី-អ៊ុយក្រែន មជ្ឈមណ្ឌលសម្របសម្រួលរួម នៅទីក្រុងអ៊ីស្តង់ប៊ុល បានចាប់ផ្តើមការងាររបស់ខ្លួនហើយ ។

អ្នកជំនាញរុស្ស៊ីមួយក្រុមនឹង មកដល់ ទីក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃអង្គារ ហើយចាប់ផ្តើមការងារ ក្នុងទម្រង់បួនជ្រុងក្នុងគោលបំណង ដើម្បីដោះស្រាយបញ្ហាចាំបាច់ទាំង អស់ភ្លាមៗ សម្រាប់ការអនុវត្តជាក់ស្តែង នៃកិច្ចព្រមព្រៀងនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top