ព័ត៌មានជាតិ

ព្រះមហាក្សត្រ ត្រាស់ បង្គាប់ តែងតាំងលោក គីម រិទ្ធី ជាអភិបាលខេត្តព្រះវិហារ ជំនួសលោក ប្រាក់ សុវណ្ណ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំង លោក គីម រិទ្ធី ជាអភិបាលខេត្តព្រះវិហារ ជំនួសលោក ប្រាក់ សុវណ្ណ ។

គួររំលឹកថា មុនត្រូវបានតែងតាំង ជាអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ធ្លាប់ កាន់តំណែង ជាអភិបាលរងខេត្តកណ្ដាល និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ៕

To Top