ព័ត៌មានអន្តរជាតិ

សេតវិមាន៖ លោក Biden នឹងចូលរួមប្រកួតប្រជែង ប្រធានាធិបតីម្តងទៀត នាឆ្នាំ២០២៤

បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថាប្រធានាធីបតីអាមេរិកលោក Joe Biden នឹង
បន្តចូលរួមប្រកួតប្រជែង តំណែងប្រធានាធិបតីអាណត្តិឆ្នាំ២០២៤ ដដែលទោះបីជាកន្លងមកនេះ បានទទួលសម្លេងគាំទ្រពីការស្ទាបស្ទង់មានការធ្លាក់ចុះខ្លាំងក្តី។

សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់ របស់សេតវិមានលោក Karine Jean Pierre បានថ្លែងបែបនេះថា៖
ប្រធានាធិបតីរូបនេះមានបំណង ចង់បន្តការប្រកួតប្រជែងនៅឆ្នាំ២០២៤ ម្តងទៀត ហើយរដ្ឋាភិបាលរបស់លោកនឹង ផ្តោតសំខាន់ទៅលើកិច្ចការងារ ជំនួញនិងអាជីវកម្មរបស់ ពលរដ្ឋអាមេរិកជាធំ ព្រមទាំងការបន្ទាបតម្លៃថ្លៃដើម នៃការចាយវាយផងដូចដែរ ធ្លាប់បានធ្វើកន្លងមក។

គួរឲ្យដឹងដែរថា តម្លៃម្ហូបអាហារនិងថាមពល បានកើនឡើងយ៉ាងខ្លាំងក្លា ក្រោមការដឹកនាំរបស់លោក Biden ហើយបន្ថែមលើសពីនេះកាលពីថ្ងៃព្រហស្បតិ៍ តួលេខ GDP បានបង្ហាញថាសេដ្ឋកិច្ចអាមេរិក បានធ្លាក់ចុះទៅក្នុងវិបត្តិសេដ្ឋកិច្ចប៉ុន្តែលោក Biden នៅតែបញ្ជាក់ថារដ្ឋាភិបាល របស់លោកកំពុងដើរលើមាគ៍ា
ដ៏ត្រឹមត្រូវមួយ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top