ព័ត៌មានអន្តរជាតិ

ក្រុមរបស់លោក Biden កំពុងដាក់ខ្លួននៅឆ្ងាយពីលោកស្រី Pelosi លើបញ្ហាកោះតៃវ៉ាន់

បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ក្នុងនាមជាមន្ត្រីជាន់ខ្ពស់បំផុតទីបីនៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi មានសេរីភាពក្នុងការសម្រេចចិត្ត និងផែនការធ្វើដំណើរដោយខ្លួនឯង ដោយព្រមានប្រទេសចិនកុំឱ្យបង្កើនភាពតានតឹង ប្រសិនបើប្រធានសភាតំណាងរាស្រ្តបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ មែននោះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Blinken បានប្រាប់អ្នកយកព័ត៌មាននៅឯទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក បន្ទាប់ពីសន្និសីទពិនិត្យសន្ធិសញ្ញាមិនរីកសាយភាយ (NPT) ថា “ប្រធានសភានឹងធ្វើការសម្រេចចិត្តផ្ទាល់ខ្លួនអំពីការទៅកាន់កោះតៃវ៉ាន់ឬអត់។ សភាគឺជាស្ថាប័នឯករាជ្យ និងស្មើភាពនៃរដ្ឋាភិបាល។ ការសម្រេចចិត្តគឺជារបស់ប្រធានសភាទាំងស្រុង»។

អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិករូបនេះ ក៏បានបន្តចោទប្រកាន់ទីក្រុងប៉េកាំងពីការបំផ្លើសសារៈសំខាន់នៃដំណើរទស្សនកិច្ចដែលមានពាក្យចចាមអារ៉ាមដោយអះអាងថា “ប្រសិនបើចិនព្យាយាមបង្កើតវិបត្តិប្រភេទណាមួយ ឬបើមិនដូច្នេះទេ ធ្វើឱ្យភាពតានតឹងកើនឡើង នោះវានឹងស្ថិតលើទីក្រុងប៉េកាំងទាំងស្រុង”។

លោក Blinken បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនរំពឹងថាទីក្រុង ប៉េកាំង នឹង “ធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវ និងមិនចូលរួមក្នុងការកើនឡើងណាមួយដែលកើតឡើងនាពេលខាងមុខ” ប្រសិនបើលោកស្រី Pelosi នៅទីបំផុតបានសម្រេចចិត្តទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ ដូចដែលត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដោយដកស្រង់ប្រភពនៅសហរដ្ឋអាមេរិក និងតៃប៉ិ៕

To Top