ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកោះតៃវ៉ាន់ បំពាក់គ្រឿងឥស្សរិយយស សម្រាប់ភាពក្លាហាន ដល់ប្រធានសភា អាមេរិក Nancy Pelosi

បរទេស ៖ ចំពេលមានការតវ៉ាយ៉ាងខ្លាំងក្លា ពីទីក្រុងប៉េកាំង ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានរំលឹកឡើងវិញ នូវសាមគ្គីភាព របស់ទីក្រុងវ៉ាស៊ីនតោន ជាមួយកោះតៃវ៉ាន់ និងការប្តេជ្ញាចិត្ត ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ នៅលើទឹកដី ដែលគ្រប់គ្រង ដោយខ្លួនឯងមួយនេះ ក្នុងអំឡុងពេលកិច្ចប្រជុំមួយ កាលពីថ្ងៃពុធ ជាមួយមេដឹកនាំកោះ គឺលោកស្រី Tsai Ing-wen ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមកាសែត South China Morning Post នៅពេលបង្ហាញលោកស្រី Pelosi នូវពានរង្វាន់ស៊ីវិលខ្ពស់បំផុតមួយ របស់កោះ – លំដាប់ Propitious Clouds ខ្សែឥស្សរិយយស Grand Cordon – សម្រាប់ជំហរដ៏រឹងមាំ របស់លោកស្រីក្នុង “ការការពារសេរីភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស”។ លោកស្រី Tsai បាននិយាយថា “ភាពក្លាហាន និងសកម្មភាពរបស់អ្នកនិយាយ គឺជាការបំផុសគំនិត និងទាក់ទាញយ៉ាងខ្លាំង” ។

ដោយទទួលយកពានរង្វាន់នេះ លោក Pelosi បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន “នឹងមិនបោះបង់ចោលការប្តេជ្ញាចិត្ត ចំពោះកោះតៃវ៉ាន់នោះទេ” ខណៈដែលលោកស្រី Pelosi ក៏បានសរសើរ លោកស្រី Tsai ផងដែរថា ជាគំរូ “ប្រធានាធិបតីស្ត្រី នៅក្នុងសង្គមសេរី ក្នុងពិភពលោក” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top