ព័ត៌មានជាតិ

កម្ពុជា ស្វាគមន៍ រដ្ឋមន្រ្តីការបរទេសទាំងអស់ ដែលអញ្ជើញ មកចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរាត្រីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នវ បានបង្ហោះសារ ស្វាគមន៍ដ៏កក់ក្តៅ ដល់រដ្ឋមន្រ្តីការបរទេសទាំងអស់ ដែលបានអញ្ជើញ មកចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ ( 55th ASEAN Foreign Ministers’ Meeting- AMM) និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅព្រះរាជាណាចក្រកម្ពុជា។

បើយោងតាមបណ្ដាញសង្គមតេលេក្រាម របស់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ថ្ងៃនេះ រដ្ឋមន្រ្តីការបរទេសចំនួន ៧រូបទៀត បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដូចជា 1-H.E Nanaia Mahuta រដ្ឋមន្ត្រីការបរទេសនៃប្រទេសនូវែលហ្សេឡង់, 2-H.E Subrahmanyam Jaishankar រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា, 3-H.E Amanda Anne Milling រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី និងមជ្ឈឹមបូព៌ានៃចក្រភពអង់គ្លេស, 4-H.E Ali Sabry រដ្ឋមន្រ្តីការបរទេសស្រីលង្កា, 5-H.E Yoshimasa Hayashi រដ្ឋមន្ត្រីការបរទេសជប៉ុន, 6-H.E Sergei Lavrov រដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ី និង 7- H.E Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ។ នៅមានរដ្ឋមន្រ្តីការបរទេសនៃប្រទេសមួយចំនួនទៀតនឹងមកដល់កម្ពុជានៅថ្ងៃស្អែកជាបន្តបន្ទាប់។

ក្នុងឱកាសនេះ សម្ដេចតេជោ ជូនពរគណៈប្រតិភូទាំងអស់ បានសប្បាយរីករាយ ក្នុងការស្នាក់នៅ និងទទួលបានលទ្ធផលល្អនៅក្នុងកិច្ចប្រជុំ 55th AMM នៅកម្ពុជា៕

To Top