បរទេស៖ អតីតមេដឹកនាំ បក្សកម្មករ របស់ប្រទេសអង់គ្លេស លោក Jeremy Corbyn បានថ្លែងទៅកាន់កម្មវិធីទូរទស្សន៍ កាលពីថ្ងពុធម្សិលមិញនេះ ថាលោកខាងលិច គួរតែបញ្ឈប់ការជួយគាំទ្រ ផ្នែកអាវុធ ទៅឲ្យប្រទេសអ៊ុយក្រែន ជុំវិញបញ្ហាជម្លោះ ជាមួយនឹងរុស្សី។
![](https://dap-news.com/wp-content/uploads/2022/08/150.jpg)
អ្នកនយោបាយរូបនេះ ក៏បានបន្តធ្វើការរិះគន់ទៀតដែរថា បណ្តាមេដឹកនាំ នៅលោកខាងលិច ចំពោះបញ្ហាជម្លោះនេះ ពួកគេមិនសូវបានបង្ហើប អំពីកិច្ចពិភាក្សា សន្តិភាពឡើយ។
លោក Corbyn បានថ្លែងបែបនេះថា៖ ការចាក់បញ្ចូលអាវុធ ទៅឲ្យអ៊ុយក្រែន មិនត្រឹមតែមិនអាចនាំយក មកនូវដំណោះស្រាយឡើយ វាបែរជាបានបន្តធ្វើឲ្យ សង្គ្រាមកាន់តែអូសបន្លាយប៉ុណ្ណោះ ហើយនឹង
អូសបន្លាយច្រើនឆ្នាំ ជាមិនខាន។
![](https://dap-news.com/wp-content/uploads/2022/08/149.jpg)
លោកបញ្ជាក់ទៀតថា៖ លោកពិតជាមានក្តីខកចិត្តខ្លាំងណាស់ នៅពេលដែលលោកមិនសូវ ជាបានលឺនូវពាក្យថា សន្តិភាពចេញពីមាត់ របស់មេដឹកនាំទាំងនោះឡើយ ជាជាងតែការប្រើប្រាស់ នូវជំហនៃការធ្វើសង្គ្រាម
បន្ថែមទៀតនិងបន្ថែមអាវុធ បន្តទៀតទៅវិញ៕
ប្រែសម្រួល៖ស៊ុនលី
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)