តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃពុធ ក្រសួងការពារជាតិ របស់កោះ បានអះអាងថា កោះតៃវ៉ាន់បានធ្វើការវាយលុកយន្តហោះ ដើម្បីព្រមានយន្តហោះចិន ចំនួន២៧គ្រឿង នៅក្នុងតំបន់ការពារដែន អាកាសរបស់ខ្លួន ដោយបន្ថែមថា យន្តហោះប្រតិកម្ម ចំនួន២២គ្រឿង ក្នុងចំណោមពួកគេបានឆ្លងកាត់ ខ្សែបន្ទាត់មធ្យម ដែលតំបន់បែងចែកដែនកោះ ដែលគ្រប់គ្រង ដោយខ្លួនឯង ពីប្រទេសចិន ចំពេលមានភាពតានតឹងកើនឡើង ។
គេបានដឹងថា ប្រទេសចិន បានបង្ហាញការខឹងសម្បារ របស់ខ្លួន ចំពោះដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុត របស់សហរដ្ឋអាមេរិក ទៅកាន់ដែនកោះនេះ ក្នុងរយៈពេល២៥ឆ្នាំ ដោយប្រធានសភាតំណាងរាស្រ្ត អាមេរិកលោកស្រី Nancy Pelosi ជាមួយនឹងការផ្ទុះឡើង នូវការធ្វើសមយុទ្ធយោធា នៅជុំវិញកោះតៃវ៉ាន់ ដោយបានកោះហៅឯកអគ្គរដ្ឋទូតអាមេរិក នៅទីក្រុងប៉េកាំង និងបញ្ឈប់ការនាំចូលកសិកម្ម ជាច្រើនពីកោះនេះទៀតផង ។
នៅក្នុងភាពតានតឹង ចុងក្រោយបង្អស់នៅទូទាំងច្រកសមុទ្រ តៃវ៉ាន់ដ៏រសើបនេះដែរ កោះតៃវ៉ាន់បានលើកឡើងថា ខ្លួនបានបញ្ជូន យន្តហោះ និងដាក់ពង្រាយប្រព័ន្ធមីស៊ីល ដើម្បី “ត្រួតពិនិត្យ” សកម្មភាពរបស់ចិន ចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណ ការពារដែនអាកាស របស់ខ្លួន ឬ ហៅថា ADIZ ។
កោះតៃវ៉ាន់ ដែលចិនអះអាងថា ជាទឹកដីរបស់ខ្លួន បានត្អូញត្អែរក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ នៃបេសកកម្មម្តងហើយម្តងទៀត ដោយកងកម្លាំងអាកាសចិន នៅជិតកោះដែលគ្រប់គ្រង តាមបែបប្រជាធិបតេយ្យ ជារឿយៗនៅភាគនិរតីនៃ ADIZ ។
ក្រសួងការពារជាតិតៃវ៉ាន់ បានលើកឡើងថា បេសកកម្មចុងក្រោយរបស់ចិន រួមមានយន្តហោះចម្បាំង Su-30 របស់ចិនចំនួន ១៦គ្រឿង និងយន្តហោះ១១គ្រឿងផ្សេងទៀត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា