ព័ត៌មានជាតិ

ក្រសួងសុខាភិបាលកម្ពុជា ​ប្រាប់ពលរដ្ឋ ឱ្យបង្កើនកិច្ចការពារ ការចម្លងជំងឺអុតស្វា

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ដោយណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្ន និងបង្កើនកិច្ចការពារការ ចម្លងជំងឺអុតស្វា ដែលកំពុងតែរីករាល នៅលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ ក្រោយរកឃើញមាន១ករណីនាំចូលកាលពីពេលកន្លងទៅថ្មីៗនោះ។

បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ អ្នកកើតជំងឺអុតស្វា នៅលើពិភពលោកមានចំនួន ២៥,០៥៤នាក់ និងស្លាប់សរុប១១នាក់ ដែលបានកើតឡើងនៅក្នុងប្រទេសចំនួន៨៥។

ខ្លឹមសារលម្អិតមានដូចខាងក្រោម៖

To Top