អត្ថបទ

រថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 ត្រូវបានដាក់សម្ពោធជាផ្លូវការ នៅប្រទេសកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខ នូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារ ប្រទេសកម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការ នៃរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 ដែលកម្មវិធីនេះ បានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ។ភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខ នូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារ ប្រទេសកម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការ នៃរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 ដែលកម្មវិធីនេះ បានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ។

កម្មវិធីនេះត្រូវបានបែងចែកជា២ផ្នែក ពេលព្រឹកជាកម្មវិធី បើកបរសាកល្បង ដែលអតិថិជនទាំងអស់ អាចអញ្ជើញចូលរួម បើកបរសាកល្បង ជាមួយរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 ជាមួយនឹងអ្នកជំនាញបច្ចេកទេស Ford និងទទួលបានការរៀនពីវគ្គបណ្តុះបណ្តាលស្តីពីការបើកបរដែលធ្វើឲ្យលោកអ្នកទទួលបានបទពិសោធន៏បើកបរដ៏ថ្មីស្រឡាងជាមួយនឹងបច្ចេកវិទ្យាយ៉ាងច្រើនលើសពីការរំពឹងទុក មិនតែប៉ុណ្ណោះ អតិថិជនថែមទាំង មានឱកាសលេងហ្គេម ដើម្បីទទួលបានរង្វាន់ យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។

សម្រាប់កម្មវិធីពេលល្ងាច គឺជាពិធីសម្ពោធជាផ្លូវការ នៃរថយន្តនេះ​ដែលបានអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងអតិថិជន Ford យ៉ាងច្រើនកុះករ រហូតដល់ទៅជាង 2,000 នាក់ឯណោះ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក៏បានថ្លែងសុន្ទរកថានៅក្នុងអង្គពិធីនេះដែរ ដែលលោកបានមានប្រសាសន៍ថា៖ “ដោយមើលឃើញពីការគាំទ្រ និងការនិយមប្រើប្រាស់ ពីសំណាក់អតិថិជន មកកាន់រថយន្ត SUV ប៉ុន្មានឆ្នាំចុងក្រោយនេះគួរឲ្យកត់សម្គាល់ ទើបក្រុមហ៊ុនសម្រេចនាំចូលនូវរថយន្ត SUV ជាច្រើនម៉ូឌែលមកជាបន្តបន្ទាប់ ហើយក្នុងថ្ងៃនេះដែរ យើងនឹងធ្វើការសម្ពោធ ដាក់លក់ជាផ្លូវការនៃរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 ដែលជារថយន្ត Luxury Off-Road ដែលត្រូវបានផ្លាស់ប្តូរ រូបរាងថ្មីទាំងស្រុង និងបច្ចេកវិទ្យាឆ្លាត លើសពីការរំពឹងទុក ពោលគឺការរចនា រូបរាងផ្នែកខាងក្រៅ យ៉ាងទាន់សម័យ និងការរចនាផ្នែកខាងក្នុងផ្តល់ ជូននូវសុវត្ថិភាព ផាសុកភាព ប្រណិតភាពប្រៀបបានដូចជាជម្រកដ៏កក់ក្តៅមួយ ជាពិសេស ស័ក្តិសមបំផុត សម្រាប់អតិថិជន ដែលចូលចិត្តដំណើរកម្សាន្ត បែបផ្សងព្រេង។ ”

រថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 គឺជារថយន្ត Luxury Off-Road SUV ដែលមានទាំងភាពប្រណិត ទំនើបទាន់សម័យ និងធន់រឹងមាំ អាចបើកបរបានគ្រប់ស្ថានភាពផ្លូវ ដោយសារតែរថយន្តនេះ បានបំពាក់មកជាមួយនឹង ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាច្រើន លើសពីការរំពឹងទុកដូចជា៖

  • ម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo ជំនាន់ថ្មី ដែលត្រូវអភិវឌ្ឍន៍ និងកែប្រែបន្ថែមឲ្យកាន់តែមានកម្លាំងខ្លាំង និងស្ងាត់ជាងមុន
  • ប្រអប់លេខអេឡិចត្រូនិចជំនាន់ថ្មី 10 វគ្គអូតូ (E-Shifter) ដែលនេះគឺជាលើកដំបូងដែល Ford បានបំពាក់ប្រអប់លេខ ជាប្រភេទអេឡិចត្រូនិច បែបនេះ នៅលើរថយន្ត SUV នេះដែលប្រអប់លេខនេះ មិនត្រឹមតែការរចនា ស្រស់ស្អាតដូចរថយន្ត ស្ព័រប៉ុណ្ណោះទេ តែថែមទាំងមានមុខងារយ៉ាងច្រើន សម្បូរបែបដូចជា៖ ការចូលលេខរលូន និងធូរជាងមុន ការដំណើរការ ដោយស្វ័យប្រវត្តជាមួយនឹង ប្រព័ន្ធជំនួយចូលចតដោយ ស្វ័យប្រវត្ត 2.0 ជំនាន់ថ្មី និងសុវត្ថិភាពខ្ពស់បំផុតនោះគឺ នៅពេលដែលលោកអ្នក បានពន្លត់ម៉ាស៊ីន ដោយមិនបានចូលលេខទៅ P ប្រអប់លេខនឹងធ្វើការចូលលេខទៅលេខ P ដោយខ្លួនឯងដើម្បីធានាជូននូវសុវត្ថិភាព ពេលចតរថយន្ត
  • ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្ត 2.0 ជំនាន់ថ្មី (Active Park Assist 2.0) ដែលរថយន្តនឹងដំណើរការចូលចតដោយស្វ័យប្រវត្តដោយលោកអ្នកគ្រាន់តែចុចនូវប៊ូតុងមួយតែប៉ុណ្ណោះ នោះរថយន្តនឹងធ្វើការចូលចតដោយស្វ័យប្រវត្ត ពោលគឺវាជួយបង្វិលចង្កូត ដំណើរការហ្វ្រាំង និងហ្គ៊ែរ និងប្រអប់លេខក៏នឹងធ្វើការចូលលេខខ្លួនឯង ដោយពុំចាំបាច់មានការចូលរួមពីអ្នកបើកបរឡើយ
  • ជាប្រព័ន្ធថ្មីស្រឡាងដែលមានបំពាក់លើតែរថយន្ត Ford Everest នោះគឺប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តក្រោយពេលមានការប៉ះទង្គិច (Post-Impact Braking) ដែលជំនូយក្នុងការចាប់ហ្រ្វាំងក្រោយមានការប៉ះទង្គិច ដោយការពាររថយន្តលោកអ្នកមិនឲ្យរ៉េទៅប៉ះរថយន្តដ៏ទៃទៀត
  • កុងទ័រឌីជីថលថ្មីស្រឡាងទំហំរហូតដល់ 12.4 អ៊ីញ (12.4” Digital Instrument Cluster)ដែលនូវផ្តល់ទិន្នន័យយ៉ាងលម្អិតពីរថយន្ត
  • អេក្រង់ Touchscreen បញ្ឈរធំចំកណ្តាលទំហំ 12 អ៊ីញ (12-Inch Infotainment Screen) ផ្តល់នូវរូបភាពរស់រវើក
  • ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេកម្រិតខ្ពស់ជុំវិញរថយន្ត (360o Camera Split-View Display)
  • ប្រព័ន្ធបើកឃ្លុបក្រោយដោយគ្រាន់តែគ្រវាសជើង (Hands-Free Liftgate)
  • បូករួមជាមួយនឹងប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយជាច្រើនទៀតដែល Ford បានបំពាក់នៅលើរថយន្ត SUV ដ៏ប្រណិតមួយនេះ។

គួរបញ្ជាក់ផងដែរថាសម្រាប់ទីផ្សារប្រទេសកម្ពុជា Ford Cambodia ប្រកាសបើកទទួលការកក់ជាផ្លូវការជាមួយនឹងរថយន្ត Ford Everest Sport ស៊េរីថ្មីឆ្នាំ 2023 ជាមួយនឹងតម្លៃជាង 6 ម៉ឺនដុល្លា និងរថយន្ត Ford Everest Titanium ស៊េរីថ្មីឆ្នាំ 2023 ជាមួយនឹងតម្លៃជាង 7 ម៉ឺនដុល្លា សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរនៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖
• អគារតាំងបង្ហាញរថយន្ត Ford សាខា ផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
• អគារតាំងបង្ហាញរថយន្ត Ford សាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
• អគារតាំងបង្ហាញរថយន្ត Ford សាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
• អគារតាំងបង្ហាញរថយន្ត Ford Trade-In ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 077 722 999
• អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357 | 088 9 666 357
• អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883 | 088 3 999 883៕

To Top