ព័ត៌មានអន្តរជាតិ

Update ៖ សភាអ៊ុយក្រែន ស្នើឲ្យដាក់ទណ្ឌកម្មថ្មី លើរុស្ស៊ី

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ថា ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា សភាអ៊ុយក្រែន កាលពីថ្ងៃចន្ទ បានបង្ហាញសេចក្តីព្រាងច្បាប់ ដើម្បីដាក់ទណ្ឌកម្មថ្មី លើប្រទេសរុស្ស៊ី ។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានដាក់ ជូនដោយប្រធានាធិបតីលោក Volodymyr Zelensky រំពឹងថា នឹងមានវិធានការ រឹតត្បិតថ្មីចំនួន១០ ដែលនឹងត្រូវបានដាក់ឱ្យប្រើប្រាស់ប្រឆាំង នឹងប្រទេសរុស្ស៊ី សម្រាប់រយៈពេល១០ឆ្នាំខាងមុខ ។

ជាពិសេស សេចក្តីព្រាងច្បាប់នេះ ចែងពីការហាមប្រាម លើការផ្ទេរមូលនិធិពី អ៊ុយក្រែន ទៅកាន់បុគ្គល និងនីតិបុគ្គលដែលទាក់ទង នឹងប្រទេសរុស្ស៊ី ។ លើសពីនេះ ច្បាប់នេះហាមឃាត់បុគ្គល ដែលមានទំនាក់ទំនងរុស្ស៊ី ពីការចូលរួមក្នុងការធ្វើឯកជន ភាវូបនីយកម្ម និងការជួលទ្រព្យសម្បត្តិរដ្ឋអ៊ុយក្រែន និងការទិញដីនៅអ៊ុយក្រែន ផងដែរ ។

សេចក្តីព្រាងច្បាប់នេះ ក៏ស្នើឱ្យហាមឃាត់នាវា និងយន្តហោះដែលមានទំនាក់ទំនង ជាមួយនឹងជនជាតិរុស្ស៊ី មិនឱ្យចូលអ៊ុយក្រែន ក្នុងចំណោមវិធានការ ផ្សេងទៀត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top