ព័ត៌មានជាតិ

ពលរដ្ឋខ្មែរ នៅកូរ៉េខាងត្បូង ប្រុងប្រយ័ត្ន ខណៈសេអ៊ូល និងក្យ៉ង់គី កំពុងរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង

ភ្នំពេញ ៖ ស្ថានទូតខ្មែរប្រចាំ នៅប្រទេសកូរ៉េខាងត្បូង បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅទីនោះ ថែរក្សាសុខភាព និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ ខណៈតំបន់មួយចំនួន ក្នុងទីក្រុងសេអ៊ូល និងតំបន់ក្យ៉ង់គី កំពុងរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង ។

សូមបញ្ជាក់ថា ជំនន់ភ្លៀងធ្លាក់ បានជន់លិខខ្លាំងបំផុត ដោយបានវាយលុកទីក្រុងសេអ៊ូល និងតំបន់ជុំវិញ របស់កូរ៉េខាងត្បូង ដោយបានបណ្តាលឲ្យមនុស្ស ៨នាក់ស្លាប់ និង ៦នាក់ផ្សេងទៀត បាត់ខ្លួន ព្រមទាំង លិចផ្ទះ យានយន្ត អគារ និងស្ថានីយ៍រថភ្លើងក្រោមដីផងដែរ ក្រោយអាកខាន់ ក្នុងរយៈពេល ៨០ឆ្នាំមកនេះ ៕

To Top