បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ នៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង បានចេញការប្រកាសអាសន្ន អំពីភ្លៀងធ្លាក់ខ្លាំងពាសពេញ តំបន់ភាគខាងត្បូងរបស់ខ្លួន ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានកើតឡើង នៅទីក្រុងព្យុងយ៉ាង និងតំបន់ផ្សេងទៀត កាលពីដើមសប្តាហ៍នេះ។
យោងតាមសារព័ត៌មាន Yonhap News ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សេចក្តីណែនាំឱ្យប្រុងប្រយ័ត្ននេះ ត្រូវបានចេញសម្រាប់តំបន់ នៅក្នុងខេត្តភាគនិរតី នៃភាគខាងជើង និងខាងត្បូង Hwanghae ផ្នែកភាគខាងត្បូងមួយចំនួន នៃខេត្ត Gangwon ភាគខាងកើត និងទីក្រុងជាប់ព្រំដែន Kaesong នេះបើយោងតាមស្ថានីយ៍ ទូរទស្សន៍កណ្តាលកូរ៉េ ។
ការព្រមានបានបន្ថែមថា កម្រិតទឹកភ្លៀងពី ៥០ ទៅ ៨០ មីលីម៉ែត្រ ត្រូវបានព្យាករណ៍នៅក្នុងតំបន់ទាំងនោះ។
កាលពីថ្ងៃចន្ទ រូបភាពប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបង្ហាញទន្លេ Taedong ដែលហូរកាត់ក្រុងព្យុងយ៉ាង បានជន់លិចផ្លូវមាត់ទន្លេក្នុងរដ្ឋធានី របស់ប្រទេសកូរ៉េខាងជើងផងដែរ ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
