ព័ត៌មានជាតិ

សម្ដេច ទៀ បាញ់ ៖ កិច្ចសហការយោធាកម្ពុជា-ចិន ពិតជាសំខាន់ សម្រាប់ការពារជាតិ ខណៈបញ្ហាតំបន់-ពិភពលោក កាន់តែស្មុគស្មាញ (Video)

ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-ចិន ពិតជាមានសារៈសំខាន់ ក្នុងការលើកកម្ពស់ សមត្ថភាពនាយទាហាន វ័យក្មេងបន្តវេន លំហាត់ហ្វឹកហ្វឺនរួមគ្នា និងការធ្វើទំនើបកម្ម ហេដ្ឋារចនាសម្ព័ន្ធ យុទ្ធោបករណ៍ សម្រាប់ការពារអធិតេយ្យភាព បូរណភាពទឹកដីប្រទេសជាតិ ខណៈបច្ចុប្បន្ន និងទៅអនាគតបញ្ហាក្នុងតំបន់ និងពិភពលោក កាន់តែស្មុគស្មាញ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១០ សីហា សម្ដេច ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងបរិបទបច្ចុប្បន្ន និងទៅអនាគត ស្ថានភាពសន្តិសុខ នយោបាយ ក្នុងតំបន់ និងពិភពលោកមានភាព កាន់តែស្មុគស្មាញមិនច្បាស់លាស់ ។

ដូច្នេះសម្តេចបញ្ជាក់ថា “ដូចនេះកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-ចិន ពិតជាមាន សារៈសំខាន់ ក្នុងការលើកកម្ពស់ សមត្ថភាពនាយទាហាន វ័យក្មេងបន្តវេន លំហាត់ហ្វឹកហ្វឺនរួមគ្នា និងការធ្វើទំនើបកម្ម ហេដ្ឋារចនាសម្ព័ន្ធ យុទ្ធោបករណ៍ សម្រាប់ការពារអធិតេយ្យភាព បូរណភាពទឹកដីប្រទេសជាតិយើង» ៕

To Top