ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២៖ ធនាគារ កាណាឌីយ៉ា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជក្នុងស្រុក ធំជាងគេ និង ឈានមុខគេនៅកម្ពុជា បានចាប់ដៃគូជាមួយ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា (Forest Interactive Cambodia) ដើម្បីពង្រីកការផ្តល់ជូនប័ណ្ណទូទាត់ឌីជីថល តាមរយៈកម្មវិធីទូរស័ព្ទដៃរបស់ខ្លួន ។
ជាមួយនឹងជម្រើសជាច្រើនក្នុងការទិញប័ណ្ណឌីជីថល និងដើម្បីស្ទ្រីម (Stream) មាតិកាកម្សាន្តផ្តាច់មុខផ្សេងៗ ឥឡូវនេះ កម្មវិធីទូរស័ព្ទដៃរបស់ធនាគារ កាណាឌីយ៉ាបានផ្តល់ជូនអ្នកប្រើប្រាស់នូវជម្រើសក្នុងការទូទាត់ប្រាក់សម្រាប់ ផលិតផលឌីជីថលជាច្រើនដូចជា Discord, Twitch, Netflix, Spotify, Amazon, Play Station, PUBG Mobile, Mobile Legends: Bang Bang, Garena, Valorant, Marvel, Razer Gold និងប័ណ្ណឌីជីថលល្បីៗផ្សេងទៀត ។ ដើម្បីចូលរួមអបអរភាពជាដៃគូនេះ អតិថិជនរបស់ធនាគារ កាណាឌីយ៉ា នឹងទទួលបានការបញ្ចុះតំលៃរហូតដល់ ៥០% លើគ្រប់ផលិតផលឌីជីថលទាំងអស់ដែលមាននៅលើ កម្មវិធីទូរស័ព្ទដៃរបស់ធនាគារ កាណាឌីយ៉ា ចាប់ពីថ្ងៃទី ១០ ខែ សីហា នេះរហូតដល់ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២២ ។
លោក តូ សុខណាង អ្នកគ្រប់គ្រងប្រចាំប្រទេសនៃ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា បានលើកឡើងអំពីភាព ជាដៃគូនេះថា “នេះគឺជាឱកាសមាសមួយសម្រាប់ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា ដើម្បីជួយពង្រីកការផ្តល់ជូន ប័ណ្ណឌីជីថល និងសេវាកម្មស្ទ្រីម (Stream) ពិសេសនៅក្នុងទីផ្សារកម្ពុជា ដោយសារអ្នកប្រើប្រាស់អាច ទិញមាតិកាឌីជីថលដែលខ្លួនចង់បានតាមរយៈកម្មវិធីទូរស័ព្ទរបស់ធនាគារ កាណាឌីយ៉ា ព្រមទាំងប្រើប្រាស់ សេវាធនាគារតាមអ៊ីនធឺណិតផងដែរ។ យើងខ្ញុំសង្ឃឹមថាប្រជាជនកម្ពុជាកាន់តែច្រើនអាចចូលប្រើប្រាស់ មាតិកាឌីជីថលកម្រិតខ្ពស់ទាំងនេះ ដោយគ្មានដែនកំណត់” ។
ទន្ទឹមនឹងនេះ លោក Raymond Sia Say Guan នាយកប្រតិបត្តិនៃធនាគារ កាណាឌីយ៉ា ភីអិលស៊ី បានលើកឡើង ថា “ខ្ញុំពិតជារីករាយដែលភាពជាដៃគូនេះបានជួយបំពេញបេសកកម្មរបស់ធនាគារ កាណាឌីយ៉ា ក្នុងការផ្តល់នូវ ស្តង់ដារលំដាប់ថ្នាក់ល្អបំផុតសម្រាប់អតិថិជនដើម្បីទទួលបាននូវបទពិសោធន៍ផលិតផល និង សេវាកម្មដ៏គួរឱ្យរំភើបនេះ។ ហើយយើងខ្ញុំនឹងធានាថា ប្រជាជនកម្ពុជាទាំងអស់នឹងអាចប្រើប្រាស់ សេវាកម្ម ធនាគារជំនាន់ក្រោយបង្អស់របស់យើង ”។
ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ មានបទពិសោធន៍ឧស្សាហកម្មជិត ១៦ ឆ្នាំមកហើយនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា ចល័តនេះ។ ថ្នាលប័ណ្ណឌីជីថល (Digital Vouchers Platform, DVP) របស់ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ បានផ្តល់ជូន ប្រតិបត្តិករទូរស័ព្ទចល័ត និង អាជីវកម្មឱ្យកាន់តែមានទំនាក់ទំនងល្អជាមួយអតិថិជនរបស់ពួកគេតាមរយៈ ច្រកចេញចូលតែមួយសម្រាប់ផលិតផល ឌីជីថលទាំងអស់ រួមទាំងកាតអំណោយ (Gift Card) ដល់អ្នកប្រើប្រាស់ស្មាតហ្វូនដែលកំពុងកើនឡើងនៅក្នុងព្រះរាជាណាចក្រ។
តាមរយៈ DVP ដៃគូរបស់ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ អាចផ្តល់នូវសេវាកម្មមាតិកាឌីជីថលកម្រិតខ្ពស់ជាមួយនឹង ដំណើរការទូទាត់ដ៏សាមញ្ញ និងមានសុវត្ថិភាព ដើម្បីនាំយកប័ណ្ណទូទាត់ឌីជីថល និងសេវាកម្មផ្សាយតាម អ៊ីនធឺណិតផ្តាច់មុខទាំងនេះទៅកាន់កម្រិតបន្ទាប់ផ្សេងទៀតនាពេលខាងមុខ ។
អ្នកប្រើប្រាស់អាចទាញយកកម្មវិធីទូរសព្ទដៃរបស់ធនាគារ កាណាឌីយ៉ា តាមរយៈ Play Store និង App Store ដើម្បីរីករាយជាមួយការផ្តល់ជូនពិសេសនេះ។
អំពី ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ
ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ (Forest Interactive) បានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ដែលរៀបចំអោយមានវេទិកាចល័តមួយ ដើម្បីភ្ជាប់ប្រតិបត្តិករទូរស័ព្ទចល័ត អ្នកផ្តល់មាតិកា និងអ្នកផលិតផ្សព្វផ្សាយហ្គេមកម្សាន្តជាមួយអតិថិជនរបស់ពួកគេ។ ជាមួយនឹងបទពិសោធន៍ជាង ១៥ ឆ្នាំនៅក្នុងឧស្សាហកម្មនេះ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ បានពង្រីកការិយាល័យប្រត្តិបត្តិ ការរបស់ខ្លួន និង ប្រើធនធានមនុស្សជាង ២០+ សញ្ជាតិនៅក្នុង តំបន់ចំនួន ១៦ ។
ការផ្តល់សេវាជាវមាតិកា ប័ណ្ណទូទាត់ឌីជីថល និងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក និងកម្មវិធីទូរស័ព្ទសម្រាប់គ្រប់វ័យ Forest Interactive ដំណើរការនៅក្នុងប្រទេសជាង ៣០ ដោយបម្រើប្រតិបត្តិករទូរស័ព្ទចល័ត ៩០+ និងដៃគូមាតិកា ១០០+ ដែលមានសមត្ថភាពឈានដល់អតិថិជនជាងមួយពាន់លាននាក់នៅទូទាំងពិភពលោក។ សូមចូលទៅកាន់ Forest-interactive.com ដើម្បីស្វែងយល់បន្ថែម។
អំពី ធនាគារ កាណាឌីយ៉ា ភីអិលស៊ី
ធនាគារ កាណាឌីយ៉ាគឺជាធនាគារក្នុងស្រុកឈានមុខគេ និងជាធនាគារពាណិជ្ជដែលផ្តល់សេវាកម្មពេញលេញក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩១ ។ យើងខ្ញុំត្រូវបានទទួលស្គាល់ និងផ្តល់រង្វាន់ដោយ The Asian Banker ថាជា “ធនាគារខ្លាំងបំផុតដោយតារាងតុល្យការក្នុងប្រទេសកម្ពុជា” សម្រាប់រយៈពេល ៣ ឆ្នាំជាប់ៗគ្នា និងជា “ធនាគារល្អបំផុតនៅកម្ពុជា” ក្នុងឆ្នាំ ២០២១ ។ គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ ធនាគារមានសាខាចំនួន ៦៣ ទូ អេធីអឹម (ATM) និង CRM ចំនួន ៣៧២ នៅទូទាំងប្រទេស ព្រមទាំង កម្មវិធីទូរស័ព្ទ ដ៏ទំនើបរបស់ខ្លួនត្រូវបានប្រើប្រាស់ដោយ អតិថិជនមួយចំនួនធំផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់យើង www.canadiabank.com ។
Media Contacts:
Forest Interactive Press Bureau
newsroom@forest-interactive.com
+603 2162 2728